ព័ត៌មានអន្ដរជាតិ
កុំភ្លេចខ្លួនឲ្យសោះ ប្រទេស២នេះគ្រាន់តែបន្ធូរបន្ថយបំរាម Delta វាយលុកភ្លាម
ប្រទេសជាច្រើននៅលើពិភពលោកកំពុងដុនដាបដោយវិបត្តិកូវីដ-១៩។ ប្រទេសខ្លះបានដាក់បំរាមទប់ស្កាត់ និងចាក់វ៉ាក់សាំងបង្ការបានជោគជ័យ ហើយក៏បានឈប់ដាក់បំរាមរឹតត្បិត។ យ៉ាងណា ក្រោយពេលបើកសង្គមធម្មតាវិញ ប្រជាជនហាក់ដូចភ្លេចខ្លួនបានដៃ Delta វាយលុកភ្លាម។
ជាក់ស្តែងប្រទេសអ៉ីស្រាអែល និងហុល្លង់ត្រូវបានគេដឹងចាក់វ៉ាក់សាំងបានជោគជ័យដើម្បីបញ្ឈប់ដំណើរឆ្លងកូវីដ-១៩ ប៉ុន្តែទើបបន្ធូរបន្ថយសង្គមបានមួយរយៈពេលខ្លីប៉ុណ្ណោះ ករណីឆ្លងក៏ងើបឡើងវិញ។
ប្រទេសអ៉ីស្រាអែល
ប្រទេសអ៉ីស្រាអែលបានឈានមុខគេក្នុងពិភពលោកពីការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បន្ទាប់ពីចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំមុន និងគិតត្រឹមថ្ងៃទី២០ ខែមីនា មនុស្សជាងពាក់កណ្តាលនៃប្រជាជនជាង៩លាននាក់របស់ខ្លួនបានចាក់ពេញលេញ។

នៅពេលពិភពលោកកំពុងស្រែករកវ៉ាក់សាំង អ៉ីស្រាអែលបានធានាការចាក់វ៉ាក់សាំង Pfizer-BioNTech ហោចណាស់៤ម៉ឺនដូសជារៀងរាល់សប្តាហ៍។ ការចាក់ដំណើរការយ៉ាងរលូន បូករួមទាំងបំរាមរឹតត្បិតផងនោះបានធ្វើឲ្យករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះយ៉ាងឆាប់រហ័ស។
កាលពីខែមករាមានករណីឆ្លងកូវីដខ្ពស់ដល់១២០០០នាក់ ប៉ុន្តែបានធ្លាក់ចុះមកក្រោម១០០នាក់ក្នុងខែមេសា ហើយមិនមានស្លាប់សោះជាលើកដំបូងក្នុងរយៈពេល១០ខែចុងក្រោយ។
ពេលនោះហើយ បំរាមរឹតត្បិតត្រូវបានបន្ធូរបន្ថយ និងទីតាំងសាធារណៈដូចជាហាងកាហ្វេ ភោជនីយដ្ឋាន រោងកុនជាដើមបើកដំណើរការឡើងវិញ មនុស្សចូលពេញៗ។ កាលពីខែមិថុនា បំរាមពាក់ម៉ាស់ត្រូវបានបញ្ចប់ដើម្បីវិលត្រឡប់ទៅសង្គមធម្មតាវិញ។
បន្ទាប់មកវីរុសកាច និងឆ្លងលឿន Delta បានដៃវាយលុកភ្លាម។ ករណីឆ្លងថ្មីបានឡើងខ្ពស់ដែលជាមធ្យមរយៈពេល៧ថ្ងៃជាង១ពាន់នាក់កាលពីថ្ងៃទី២១ ខែកក្កដា ដែលនេះជាចំនួនខ្ពស់លើកដំបូងគិតចាប់ពីខែមីនា។
ពេលនោះ ការពាក់ម៉ាស់ត្រូវបានអនុវត្តឡើងវិញ បន្ទាប់ពីលែងពាក់ទាំងក្នុង និងក្រៅផ្ទះបានប្រមាណ១០ថ្ងៃប៉ុណ្ណោះ។ ថ្ងៃពាក់ម៉ាស់ត្រូវបានអនុវត្តឡើងវិញ រដ្ឋាភិបាលបានចេញបទបញ្ជាឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃសម្រាប់អ្នកដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ខណៈវីរុស Delta រកឃើញច្រើនជាងគេដល់ទៅ៩០%ក្នុងចំណោមអ្នកឆ្លងថ្មីទូទាំងប្រទេស។

ការស្រាវជ្រាវរកឃើញថា ឥទ្ធិពលគួរឲ្យព្រួយបារម្ភគឺ Delta ឆ្លងអ្នកដែលចាក់វ៉ាក់សាំងរួចហើយ។ ទិន្នន័យនៅអ៉ីស្រាអែលក៏បង្ហាញថា Pfizer-BioNTech មានប្រសិទ្ធភាពតែ៤១%ប៉ុណ្ណោះការពារមិនឲ្យកើតរោគសញ្ញាកូវីដ។
យ៉ាងណា លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Naftali Bennett មិនទាន់ដាក់ចេញបំរាមជាថ្មីទេដោយត្រូវអនុវត្តវិធានការទន់សិនដូចជាប្រើប័ណ្ណបៃតងសម្រាប់បញ្ជាក់អ្នកចាក់វ៉ាក់សាំង ឬជាសះស្បើយពីជំងឺកូវីដដែលអាចចូលទៅកន្លែងផ្សេងៗដូចជាភោគជនីយដ្ឋាន និងត្រូវចាក់វ៉ាក់សាំងបន្ថែមដូសទី៣ជាដើម។
ប្រទេសហុល្លង់
ហុល្លង់ចាប់ផ្តើមទទួលរងធ្ងន់ធ្ងរឡើងវិញហើយ បន្ទាប់ពីបើកដំណើរការប្រទេសត្រឹមតែមួយខែប៉ុណ្ណោះ ដោយមានសេចក្តីរាយការណ៍ពីការឆ្លងថ្មីដ៏អាក្រក់បំផុតមួយក្នុងពិភពលោក។

ការរឹតត្បិតត្រូវបានបន្ធូរបន្ថយកាលពីថ្ងៃចន្ទ ប៉ុន្តែទិន្នន័យរដ្ឋាភិបាលហុល្លង់បង្ហាញថា មានករណីឆ្លងថ្មី ៥២០០០នាក់នៅក្នុងសប្តាហ៍នេះចាប់តាំងពីថ្ងៃទី១២ ខែកក្កដាមក ដែលបានកើនឡើងជាង៥០០%ប្រៀបធៀបនឹងកាលពីសប្តាហ៍មុន។
ការផ្ទុះឆ្លងថ្មីមិនធ្លាប់មានបានជំរុញឲ្យលោកនាយករដ្ឋមន្ត្រី Mark Rutte ធ្វើការសុំទោសចំពោះការវិនិច្ឆ័យមិនល្អដើម្បីបន្ធូរបន្ថយបំរាមគោចរលឿនពេក។
ការបំពានបំរាមភាគច្រើនក្រុមយុវវ័យដែលដើរកម្សាន្តពេលយប់ជាហេតុធ្វើឲ្យករណីឆ្លងថ្មីងើបឡើងវិញ។
យោងតាមសារព័ត៌មានក្នុងស្រុកបានផ្សាយថា ២៦២%នៃករណីឆ្លងថ្មីត្រូវបានរកឃើញក្នុងចំណោមមនុស្សវ័យក្មេងអាយុ១៨ទៅ២៤ឆ្នាំ។ ៤នាក់ក្នុងចំណោមករណីឆ្លងថ្មី១០នាក់គឺរកឃើញឆ្លងចេញពីក្នុងបារ និងក្លឹបកម្សាន្ត ហើយការធ្វើតេស្តអ្នកដែលចូលបារ ឬក្លឹបកម្សាន្តទាំងនោះភាគច្រើនលទ្ធផលវិជ្ជមាន។
ទោះជាបំរាមខ្លះត្រូវបានដាក់ជាថ្មី រាប់ទាំងធ្វើការងារពីផ្ទះ ក៏រដ្ឋាភិបាលមិនអាចទប់ស្កាត់ការរាលដាលឆ្លងយ៉ាងឆាប់រហ័សបានទេ។

ភោជនីយដ្ឋាន និងបារនៅតែបន្តអនុញ្ញាតបើក ដោយម្ចាស់ត្រូវបានជំរុញឲ្យអនុវត្តវិធានការគម្លាតសង្គមជាដើម។
ដូចអ៉ីស្រាអែលដែរ ប្រទេសហុល្លង់បានរកឃើញវីរុស Delta គ្រប់ដណ្តប់ខ្លាំងដល់ទី៩១%នៃចំនួនឆ្លងថ្មីនៅទីក្រុង Amsterdam។ ហុល្លង់បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពេញលេញដល់ប្រជាជាង៤៨%៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ straitstimes
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


