ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ កំពុងធ្ងន់នឹងកូវីដ អ្នកតវ៉ាទូទាំងប្រទេសឲ្យចុះចេញពីតំណែតទៀត
ហ្វូងមនុស្សតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលបាននាំគ្នាចេញពេញផ្លូវដោយមធ្យោបាយរថយន្ត និងម៉ូតូនៅទីក្រុងបាំងកក និងបណ្តាខេត្តនានាកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា លាលែងពីតំណែងជុំវិញចំណាត់ការកូវីដ-១៩ដែលមិនល្អប្រសើរ។
ក្នុងក្រុងបាំងកក អ្នកបើកបរបានបញ្ចេញឡេងម៉ូតូ និងរថយន្តព្រមជាមួយនឹងលើកដៃឡើងលើបង្ហាញម្រាម៣ជាកាយវិការនៃការតស៊ូជំរុញដោយខ្សែភាពយន្តរឿង “The Hunger Games” ខណៈក្បួនហែរតវ៉ាលាតសន្ធឹងរហូតដល់២០គីឡូម៉ែត្រគិតចាប់ពីវិមានប្រជាធិបតេយ្យនៅកណ្តាលទីក្រុងរហូតដល់ព្រលានយន្តហោះ Don Mueang។

អ្នកតវ៉ាអាយុ៤៤ឆ្នាំម្នាក់និយាយនៅក្នុងរថយន្តដោយប្រាប់ឈ្មោះ Chai ថា ៖«យើងស្ទើរតែមិនអាចរស់នៅបានទេឥឡូវនេះ គ្រប់សមាជិកគ្រួសារខ្ញុំរងផលប៉ះពាល់ទាំងអស់»។
«រដ្ឋាភិបាលបានបរាជ័យផ្តល់វ៉ាក់សាំងឲ្យទាន់ពេលវេលា និងពួកយើងជាច្រើនអត់ទាន់ចាក់វ៉ាក់សាំងទេ។ ប្រសិនបើមិនចេញមកអំពាវនាវ រដ្ឋាភិបាលនឹងនៅតែព្រងើយចំពោះពួកយើង»។ លោកបានបញ្ជាក់។
ការតវ៉ាដូចនៅទីក្រុងដែរ ក៏មាននៅតាមបណ្តាខេត្តនានាជាច្រើនដូចជា ខេត្ត Tak, Khon Kaen, Kanchanaburi, Surat Thani, Nakhon Sawan, Phetchabun និង Nakhon Ratchasima ជាដើម។

អ្នករៀបចំការតវ៉ាម្នាក់នៅខេត្ត Nakhon Sawan សុំមិនបញ្ចេញឈ្មោះនិយាយថា ៖«គ្មាននរណាម្នាក់ចង់ចេញតវ៉ាក្រោមស្ថានភាពបែបនេះទេ ពីព្រោះយើងទាំងអស់គ្នាស្រឡាញ់ជីវិត។ ប៉ុន្តែយើងមិនអាចទ្រាំបានទេនឹងការគ្រប់គ្រងមិនល្អរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា អំពីកូវីដ-១៩»។
លោក Jessada Iem-un អ្នកសម្របសម្រួលក្នុងការជួបជុំនៅខេត្ត Kanchanaburi និយាយថា រដ្ឋាភិបាលគួរទទួលខុសត្រូវចំពោះបរាជ័យរបស់ខ្លួនជុំវិញការដោះស្រាយវិបត្តិកូវីដ-១៩បណ្តាលឲ្យមនុស្សស្លាប់គឺត្រូវចុះចេញពីអំណាច។
ប្រទេសថៃមានគោលដៅចាក់វ៉ាក់សាំងដល់ប្រជាជនឲ្យបាន៥០លាននាក់ក្នុងឆ្នាំ២០២១ ប៉ុន្តែរហូតបដល់ពេលនេះទើបចាក់បានពេញទាំងពីរដូសបានតែ៥.៨%នៃប្រជាជនប៉ុណ្ណោះ ខណៈអ្នកចាក់បានមួយដូសបាន២១%។

កាលពីថ្ងៃអាទិត្យ ទី១ ខែសីហា ថៃមានករណីឆ្លងថ្មីច្រើនបំផុតដល់ ១៨ ០២៧នាក់ និងស្លាប់១៣៣នាក់ដែលសរុបករណីឆ្លង ៦១៥ ៣១៤នាក់ និងស្លាប់៤៩៩០នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


