Connect with us

ព័ត៌មានអន្ដរជាតិ

៩៩,៩៩% នៃអ្នកចាក់វ៉ាក់សាំងបានពេញលេញ មិនអាចឆ្លងកូវីដធ្ងន់ធ្ងរឬស្លាប់ឡើយ

បានផុស

នៅ

មនុស្សជាង ៩៩.៩៩% ដែលបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ពេញលេញ មិនមានករណីឆ្លងធ្ងន់ធ្ងរបណ្តាលឱ្យចូលមន្ទីរពេទ្យឬឈានដល់ការស្លាប់ឡើយ។ នេះបើយោងតាម ទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) ដែលចុះផ្សាយដោយសារព័ត៌មាន CNN

Moderna to seek FDA authorization in June for COVID-19 vaccine in teens |  American Academy of Pediatrics
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមទិន្នន័យពី ​​CDC គិតត្រឹមថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១ មនុស្សជាង ១៦៤ លាននាក់នៅសហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងប្រឆាំង Covid-19 ពីរដូសពេញលេញ។ ទិន្នន័យដដែលនេះបង្ហាញថា មនុស្សប្រមាណ ១៥០៧ (០.០០១%) នាក់បានស្លាប់ ហើយមានមនុស្សចំនួន ៧១០១​(០.០០៥%)នាក់ឆ្លងធ្ងន់ធ្ងរ និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារវីរុសកូវីដ-១៩។ ប៉ុន្តែគួរកត់សម្គាល់ថា អ្នកជំងឺប្រហែល ៧៤% ក្នុងចំណោមអ្នកស្លាប់ជាមនុស្សវ័យចំណាស់អាយុ ៦៥ ឆ្នាំឡើង។ ក្នុងនោះអ្នកជំងឺដែលបានស្លាប់ចំនួន ៥ នាក់ក្នុងចំណោមពួកគេ មិនបានស្លាប់ដោយសារកូវីដទេ ទោះបីជាពួកគេឆ្លងកូវីដក៏ដោយ។ ​​

Weighing COVID-19 Vaccinations For Teens - Science Friday

ថ្វីត្បិតករណីអ្នកជំងឺឆ្លងធ្ងន់ធ្ងរ និករណីស្លាប់ហាក់ដូចជាតួលេខខ្ពស់ ប៉ុន្តែបើប្រៀបធៀបទៅនឹងចំនួនសរុបនៃអ្នកចាក់វ៉ាក់សាំងរួចរាល់នៅទូទាំងសហរដ្ឋអាមេរិក ចំនួននេះមានមិនដល់​ ១%នោះទេ។  

យោងតាម ​​CDC បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន អ្នកចាក់វ៉ាកសាំងទាំងអស់មិនបានរកឃើញឆ្លងកូវីដ-១៩ ខ្ពស់ឡើយ ក្រោយទទួលបានវ៉ាក់សាំងពេញលេញរួចមក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ក្រោយចាក់វ៉ាក់សាំងដូសទី៣ រាងកាយនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះ

ចុចអាន៖ លម្អិត! វ៉ាក់សាំងដែលកម្ពុជាយកមកចាក់ដូសទី៣ មានប្រសិទ្ធភាពអស្ចារ្យប្រឆាំងកូវីដ និង Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម