Connect with us

ព័ត៌មានអន្ដរជាតិ

ឥឡូវនេះ​ តាលីបង់​អះ​អាង​​ជោគ​ជ័យ​លើ​​អាហ្វហ្គានីស្ថាន​ តើពួក​គេ​ជា​នរណា?

បានផុស

នៅ

តាម​ការ​ផ្សាយ​ផ្ទាល់​របស់ BBC ថា ឥឡូវ​នេះ ពួក​តាលី​បង់​បាន​អះ​អាង​ពីជ័យជម្នះ​របស់​ខ្លួន​ក្នុង​ការ​ដណ្តើម​កាន់​​កាប់​ប្រទេស​អាហ្វហ្គានីស្ថាន​ហើយ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ផ្លេកបន្ទោរ​​យ៉ាង​ឆាប់​រហ័ស​ចូល​​​រដ្ឋធានី​កាប៊ុលកាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។

ពួក​តាលីបង់​កាន់​កាប់​វិមាន​ប្រធានាធិបតី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥឡួវ​នេះ​ពួក​គេ​កំពុង​កាន់​កាប់​វិមាន​ប្រធានាធិបតីក្នុង​ក្រុង​រដ្ឋ​ធានី​កាប៊ុល បន្ទាប់​ពី​លោក​ប្រធានាធិបតី Ashraf​ Ghan បាន​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស​ដែល​មាន​ន័យ​ថា រដ្ឋាភិបាល​បាន​ធ្លាក់​ទៅកណ្តាប់​ដៃ​តាលីបង់​។

តើ​តាលីបង់ជានរណា និង​មាន​ប្រភព​យ៉ាង​ណា?

ពួកតាលីបង់ត្រូវបានដកចេញពីអំណាចនៅប្រទេសអាហ្វហ្គានីស្ថានដោយកម្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅឆ្នាំ២០០១ ប៉ុន្តែក្រុមនេះនៅតែមានកម្លាំងវាយប្រហារជាបន្តបន្ទាប់ ហើយឥឡូវនេះ​បាន​កាន់កាប់​ប្រទេស​ជា​ថ្មីហើយ។

នៅពេលអាមេរិកបានត្រៀមដកកងទ័ពទាំងអស់ចេញពីអាហ្វហ្គានីស្ថាននៅត្រឹមថ្ងៃទី១១ ខែកញ្ញា ខាង​មុខ​ បន្ទាប់ពីសង្គ្រាម២០ឆ្នាំ ក្រុមសកម្មប្រយុទ្ធតាលីបង់បានដណ្តើមកាន់កាប់ទីក្រុងធំៗជាច្រើន ហើយឥឡូវនេះរុលចូលដល់​ក្រុងកាប៊ុល​។

រចនា​សម្ព័ន្ធ​ដឹក​នាំ​តាលីបង់

ក្រុមតាលីបង់បានចរចារផ្ទាល់ជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ និងក្នុងខែកុម្ភៈ ឆ្នាំ២០២០ ដោយភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងសន្តិភាពនៅទី​ក្រុង​ដូហា ដែលបានឲ្យអាមេរិកប្តេជ្ញាដកកងទ័ពចេញ ហើយតាលីបង់បានវាយប្រហារលើកម្លាំងទ័ពអាមេរិក។ ការសន្យាផ្សេងៗទៀបរាប់ទាំងមិនអនុញ្ញាតក្រុមអាល់កៃដា ឬក្រុមសកម្មប្រយុទ្ធផ្សេងៗ​ធ្វើ​ប្រតិបត្តិការនៅតំបន់ដែលខ្លួនកាន់កាប់ និងបន្តចរចារដើម្បីសន្តិភាពជាតិ។

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស

ប៉ុន្តែនៅក្នុងឆ្នាំបន្ទាប់នោះ តាលីបង់បានបន្តគោលដៅលើកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងជនស៊ីវិល ហើយវាយលុកចូលខេត្តនានាយ៉ាងឆាប់រហ័សទូទាំងប្រទេស។

លេចមុខឡើងដើម្បីអំណាច

តាលីបង់ ឬភាសា Pashto មានន័យថា «សិស្ស» បានលេចមុខនៅដើមទសវត្សរ៍ឆ្នាំ១៩៩០នៅភាគខាងជើងភាគខាងជើងប្រទេសប៉ាគីស្ថាន បន្ទាប់ពីកងទ័ពសូវៀតបានដកចេញពីប្រទេសអាហ្វហ្គានីស្ថា។ វាត្រូវបានគេជឿថាជា ចលនា Pashtun ភាគច្រើនដែលលេចមុខដំបូងនៅក្នុងពិធីផ្សព្វផ្សាយសាសនា ដែលភាគច្រើនបំផុតផ្តល់ប្រាក់ពីអារ៉ាប៊ីសាអូឌីត ដែលបានបង្ហាញពីទម្រង់សាសនាឥស្លាម Sunni ដែល​មាន​វិន័យ​តឹងរឹង។

ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់

ការសន្យាដែលត្រូវបានធ្វើឡើងដោយតាលីបង់ដែលនៅតំបន់ Pashtun ដែលស្ថិតនៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានគឺដើម្បីស្តារសន្តិភាព និងសន្តិសុខ ព្រមទាំងបង្ខំឲ្យអនុវត្តច្បាប់​ Sharia ឬឥស្លាមថ្មីផ្ទាល់ខ្លួនរបស់ពួកគេនៅពេលណាពួកគេកាន់អំណាច។

ចាប់ពីទស្សិណដល់និរតី ក្នុងប្រទេសអាហ្វហ្គានីស្ថាន តាលីបង់បានពង្រីកឥទ្ធិពលរបស់ពួកគេយ៉ាងឆាប់រហ័ស។ នៅខែកញ្ញា ឆ្នាំ១៩៩៥ ពួកគេដណ្តើមបានខេត្ត Herat ជាប់ព្រំដែនអ៉ីរ៉ង់ និងមួយឆ្នាំក្រោយ ពួកគេដណ្តើមយកបានរដ្ឋធានីអាហ្វហ្គានីស្ថានគឺ កាប៊ុល​ ដោយបានផ្តួលរំលំរបបប្រធានាធិបតី Burhanuddin Rabbani ដែលជាបិតាស្ថាបនិកម្នាក់នៃក្រុមអាហ្វហ្គានីស្ថានដែលប្រឆាំងនឹងការកាន់កាប់របស់សូវៀត។ នៅឆ្នាំ១៩៩៨ តាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានស្ទើរ៩០%។

ជនជាតិអាហ្វហ្គានីស្ថាន ដែលជាអ្នកស្នងមេដឹកនាំរបស់ខ្លួនបានចុះខ្សោយ និងបែកបាក់ផ្ទៃក្នុង បន្ទាប់ពីសូវៀតបានចាកចេញ។ ទីបំផុតពួកគេបានស្វាគមន៍ក្រុមតាលីបង់ដែលបានលេចមុខចំពេលប្រទេសជាតិទន់ខ្សោយ។ ប្រជាប្រិយភាពរបស់ពួកគេយ៉ាងធំធេងបំផុតគឺបានមកពី​ជោគជ័យដែលពួកគេបានកម្ចាត់អំពើពុករលួយ ទប់ស្កាត់ភាពគ្មានច្បាប់ទម្លាប់ និងរៀបចំឲ្យភូមិសាស្ត្រស្ថិតក្រោមការគ្រប់គ្រងដោយសុវត្ថិភាពសម្រាប់ពាណិជ្ជកម្មរីកចម្រើន។

មេ​ដឹក​នាំ​ប៉ាគីស្ថាន-តាលីបង់ Hakimullah Mehsud  ត្រូវ​អាមេរិក​សម្លាប់​ឆ្នាំ២០១៣

ប៉ុន្តែតាលីបង់ក៏បានដាក់ចេញ ឬគាំទ្រចំពោះទណ្ឌកម្មស្របតាមច្បាប់ Sharia ដ៏តឹងតែងរបស់ពួកគេដូចជាការកាត់ទោសប្រហារជីវិតជាសាធារណៈសម្រាប់អំពើឃាតកម្ម និងអ្នកផិតក្បត់ ដាក់ទោសកាត់ដៃជើងសម្រាប់ចោរលួចគេ។ បុរសៗតម្រូវឲ្យមានពុកមាត់ចង្កាវែង ហើយស្ត្រីត្រូវពាក់ក្រណាត់ជិតក្បាលនិងខ្លួនដល់ជើង។

តាលីបង់ក៏ហាមមិនឲ្យមើលទូរទស្សន៍ ការប្រគំតន្ត្រី និងមើលកុន ហើយមិនអនុញ្ញាតឲ្យក្មេងស្រីអាយុ១០ឆ្នាំឡើងទៅ​សាលារៀនឡើយ។ ពួកគេត្រូវបានចោទប្រកាន់ពីការរំលោភបំពានសិទ្ធិមនុស្ស និងវប្បធម៌ដ៏ធ្ងន់ធ្ងរទៀត​ផង​។

ប្រទេសប៉ាគីស្ថានបានបដិសេធដដែលៗថា ខ្លួនមិនមែនជាអ្នកបង្កើតក្រុមតាលីបង់ទេ ប៉ុន្តែមានចម្ងល់មួយថា ជនជាតិអាហ្វហ្គានីស្ថានជាច្រើនដែលចូលរួមជាមួយចលនាពីដំបូងបានសិក្សាជ្រៅជ្រះផ្នែកសាសនានៅប្រទេសប៉ាគីស្ថាន។

ប៉ាគីស្ថានក៏ជាប្រទេសមួយក្នុងចំណោមប្រទេស៣ជាមួយអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម)ដែលទទួលស្គាល់ក្រុមតាលីបង់នៅពេលពួកគេកាន់អំណាចនៅអាហ្វហ្គានីស្ថាន។

ក្មេង​ស្រី Malala Yousafzai ជា​សកម្ម​ប្រយុទ្ធ​ប្រឆាំង​ត្រូវ​គេ​បានស្លាប់​ឆ្នាំ២០១២

ផ្តល់​ទីជម្រក​ដល់​ក្រុម​អាល់កៃដា

ការយកចិត្តទុកដាក់របស់ពិភពលោកត្រូវបានទាក់ទាញខ្លាំងចំពោះក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១នៅទីក្រុងញូវយ៉ក។ តាលីបង់ត្រូវបានចោទប្រកាន់ពីបទផ្តល់ជម្រកដល់ជនសង្ស័យសំខាន់គឺ អូសាម៉ា ប៊ីនឡា ដិន និង ចលនាអាល់កៃដារបស់គាត់។

នៅ​ខែ​តុលា ឆ្នាំ​២០០១ កង​ទ័ព​ចម្រុះ​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​បើក​ការវាយ​ប្រហារ​​នៅ​អាហ្វហ្គានីស្ថាន ហើយ​នៅ​សប្តាហ៍​ទី​១​ ខែ​ធ្នូ របប​តាលីបង់បាន​ដួល​រលំ។ លោក Mullah Mohammad Omar ដែល​ក្រោយ​មក​ក្លាយ​ជា​មេ​ដឹក​នាំ​ក្រុម និង​ឥស្សរជន​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​រាប់​បញ្ចូល​ទាំង អូសាម៉ា ប៊ីនឡា ដិន បាន​រត់​គេច​ពី​ការ​ចាប់​ខ្លួន។ មេ​ដឹក​នាំ​តាលីបង់​ជាន់​ខ្ពស់​ជា​ច្រើន​ត្រូវ​បាន​គេរាយការណ៍​ពី​ការ​ភៀស​ខ្លួន​បាន​រត់​ទៅ​ជ្រក​កោន​នៅ​ប៉ាគីស្ថាន។

ក្រុម​តាលីបង់​នៅ​ក្នុង​អគារ​ប្រធានាធិបតី

ទោះ​បី​ជា​កម្លាំង​ទ័ព​បរទេស​​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​តាលីបង់បាន​ចាប់​ផ្តើម​កើន​ឡើង​វិញ​ជា​បន្ត​បន្ទាប់ និង​ពង្រីក​សក្តានុពល​របស់​ខ្លួន​នៅ​អាហ្វហ្គានីស្ថាន​​តាម​រយៈ​ការ​វាយ​ប្រហារ​ និង​ហិង្សា​​កាន់​តែ​ខ្លាំង​​ដើម្បី​បង្ក​អសន្តិសុខ​ដល់​ប្រទេស​​រហូត​ដល់ដណ្តើម​យក​ប្រទេស​តែ​ម្តង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ចុះពិនិត្យ​ស្វែងយល់​បន្ថែម​ពី​ដំណើរការ​នៃ​ការផ្តល់សេវា​សុខាភិបាល​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ក្រចេះ

នយោបាយ៧ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន ប្រាប់ទូតជប៉ុនថា «នៅពេលអស់ចាស់ជ្រុលនិយម ក្មេងៗនឹងធ្វើឱ្យដំណើរការប្រជាធិបតេយ្យល្អប្រសើរ»

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីនគរបាលចរាចរណ៍លោក ហោ ម៉ៅ ដែលតែងសម្រួលចរាចរណ៍នៅស្តុបចាក់អង្រែលើ ទទួល​មរណភាព​ដោយ​ជំងឺ​គាំងបេះដូង​

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា NPIC កំពុង​សម្រេច​បាន​អភិក្រម “​រៀន​ឱ្យ​ចប់ រៀន​ឱ្យ​ចេះ ឲ្យ​មាន​ការងារ​ធ្វើ​” សម្រាប់​សិស្ស​រៀន​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម