ព័ត៌មានអន្ដរជាតិ
អាមេរិក ចាប់ខ្លួនជនជាតិ ចិន ២ នាក់ពីបទឆបោកលុយគ្រីបតូតម្លៃ ៧៣ លានដុល្លារ
អាជ្ញាធរសហរដ្ឋអាមេរិកបានចាប់ខ្លួនជនជាតិចិនពីរនាក់ពីបទឆបោករូបិយប័ណ្ណគ្រីបតូដែលមានតម្លៃ ៧៣ លានដុល្លារពីជនរងគ្រោះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែឧសភានេះ ។

មន្ត្រីសហរដ្ឋអាមេរិកបានចាប់ខ្លួនជនសង្ស័យឈ្មោះ Yicheng Zhang ជាជនជាតិចិននៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍ ខណៈជនជាតិចិនម្នាក់ទៀតឈ្មោះ Daren Li ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Atlanta ក្នុងខែមេសា ។ សហរដ្ឋអាមេរិកបានចោទប្រកាន់អ្នកទាំងពីរថាបានជាប់ពាក់ព័ន្ធនឹងការបោកប្រាស់នៃការវិនិយោគរូបិយប័ណ្ណគ្រីបតូជាឧស្សាហកម្មរាប់ពាន់លានដុល្លារទូទាំងពិភពលោក ។
ចុងចោទត្រូវបានចោទប្រកាន់ថាបានណែនាំជនរងគ្រោះឲ្យបើកគណនីធនាគារនៅសហរដ្ឋអាមេរិកទៅក្នុងក្រុមហ៊ុនដែលមានឈ្មោះថា Shell និងឲ្យដាក់ប្រាក់ទៅក្នុងគណនីទាំងនេះ បន្ទាប់មកត្រូវបានលាងតាមរយៈស្ថាប័នហិរញ្ញវត្ថុសហរដ្ឋអាមេរិកទៅកាន់គណនីធនាគារនៅ Bahamas ។

ជនជាតិចិនទាំងពីរដែលមានឈ្មោះ Li និង Zhang ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការប្រព្រឹត្តអំពើលាងលុយកខ្វក់ និង ៦ ករណីទៀតជាការលាងលុយអន្តរជាតិ ហើយបើយោងតាមក្រសួងយុត្តិធម៌បានឲ្យដឹងថា ប្រសិនបើត្រូវបានកាត់ទោស ជនជាប់ចោទត្រូវប្រឈមនឹងការជាប់ពន្ធនាគារអតិបរមាក្នុងម្នាក់ ២០ ឆ្នាំ ។
គួរបញ្ជាក់ថា ការឆបោកលុយ និងលួចលុយជារូបិយប័ណ្ណគ្រីបតូបានកើនឡើងគួរឲ្យកត់សម្គាល់នៅសហរដ្ឋអាមេរិក ខណៈកាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅនេះក៏មាន បងប្អូនប្រុសសញ្ចាតិអាមេរិក ២ នាក់បានលួចលុយគ្រីបតូ និងលាងលុយចំនួន ២៥ លានដុល្លារផងដែរ ។ បើទោះបីការក្លែងបន្លំនៅក្នុងទីផ្សារគ្រីបតូមានទម្រង់ជាច្រើន និងលាក់ខ្លួននៅកន្លែងឆ្ងាយៗ ក៏ជនល្មើសមិនរួចខ្លួនពីសំណាញ់ច្បាប់នោះដែរ ៕
អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី