ព័ត៌មានជាតិ
ជប៉ុនបើកសណ្ឋាគារបែបប្រពៃណីនៅខេត្តជាប់សមុទ្រ ជំរុញវិស័យទេសចរណ៍
វិនិយោគិនជប៉ុនបានបើកសណ្ឋាគារបែបប្រពៃណីជប៉ុននៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍និងសេដ្ឋកិច្ច ឱ្យកាន់តែមានភាពទាក់ទាញនិងរីកចម្រើនទៅមុខជាលំដាប់។

ថ្លែងក្នុងពិធីសម្ពោធសណ្ឋាគារ ក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូ មានទីតាំងនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី ១៧ ឧសភា លោក កូជី យ៉ាម៉ាម៉ូតូ (KOJI YAMAMOTO) នាយកប្រតិបត្តិក្រុមហ៊ុន ក្រេន ឡាវ៉ូក ហូថែល និងកាស៊ីណូ (GRAND LA VOGUE HOTEL AND CASINO) បានមានប្រសាសន៍ថាសណ្ឋាគារ ក្រេន ឡាវ៉ូក បញ្ចូលគ្នានូវបដិសណ្ឋារកិច្ចបែបប្រពៃណីជប៉ុន ជាមួយការជូននូវបទពិសោធន៍យ៉ាងពិសេសដែលអាចទាក់ទាញភ្ញៀវទេសចរពីគ្រប់បណ្តាប្រទេស។

លោកបន្តថា La Vogue បានបើកតាំងពីឆ្នាំ ២០១៨ និង Grand La Vogue មានទស្សនតែមួយជា La Vogue Group មានគោលដៅបន្តការរីកចម្រើនរួមគ្នាមិនត្រឹមតែអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបុគ្គលិក ក្រុមគ្រួសារ ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍មូលដ្ឋានតាមរយៈការចូលរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានគុណភាព ភាពស្វាហាប់ នឹងមានឆន្ទៈ ក្នុងការប្រឈមមុខជាមួយបញ្ហាផ្សេងៗ ដើម្បីដើរតួនាទីក្នុងការបង្ហាញពិភពលោក នូវសក្តានុពលគ្មានដែនកំណត់ នៃខេត្តព្រះសីហនុ ដើម្បីវិនិយោគនៅក្នុងទីក្រុងដ៏ស្រស់ស្អាតមួយនេះ ស្ថិតនៅក្នុងបេះដូងរបស់អ្នកជារៀងរហូត។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានចាត់ទុកការសម្ពោធសណ្ឋាគារនិងកាស៊ីណូនាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងខេត្ត ឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឈានឆ្តោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


