Connect with us

ជីវិតកម្សាន្ដ

Beckham ទម្លាយអំពើផិតក្បត់វិះនឹងលែងលះ និងជ្រុងលាក់កំបាំងនៃជីវិតកីឡាករបាល់ទាត់​​

បានផុស

នៅ

យោងតាម ​​Beckham ហេតុផលដែលគាត់បានបង្កើតភាពយន្តឯកសារអំពីការផិតក្បត់ និងជ្រុងលាក់កំបាំងនៃជីវិតរបស់កីឡាករបាល់ទាត់​​ គឺដើម្បីបង្ហាញពីក្តីស្រលាញ់របស់គាត់ចំពោះគ្រួសារ និងចំណង់ចំណូលចិត្តចំពោះកីឡាបាល់ទាត់។

នៅក្នុងកម្មវិធី Good Morning America លោក David Beckham បាននិយាយថា មូលហេតុដែលបង្កើតភាពយន្តឯកសារ ដែលកត់ត្រាដំណើរការទាំងមូលរបស់គាត់ពីយុវជនម្នាក់ដែលចូលចិត្តលេងបាល់ទាត់ បន្ទាប់មកបានក្លាយជាកំពូលតារាបាល់ទាត់ និងដំណើរការនៃការយកឈ្នះបេះដូងរបស់ភរិយា Victoria ។ ក្នុង​ចំណោម​រឿង​ទាំង​នោះ វគ្គ​ដែល Beckham បាន​ប្រកាស​ជា​សាធារណៈ​អំពី​អំពើ​ផិត​ក្បត់​របស់​គាត់​ បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបកស្រាយរបស់អតីតកីឡាករបាល់ទាត់រូបនេះ បានបញ្ចាក់ថា ការផលិតស៊េរីនេះមានគោលបំណងបញ្ចូលគ្នានូវគ្រប់ទិដ្ឋភាពនៃជីវិត និងអាជីព ឲ្យក្លាយជាសំបុត្រស្នេហាទៅកាន់គ្រួសារ។

ក្នុងនោះផងដែរលោកថែមទាំងបញ្ចាក់ថា “ហេតុផលតែមួយគត់សម្រាប់ខ្ញុំក្នុងការផលិតភាពយន្តឯកសារ គឺសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះកីឡាបាល់ទាត់ ហើយសំខាន់ជាងនេះទៅទៀតគឺគ្រួសាររបស់ខ្ញុំ។ ពួកគេបានជួយខ្ញុំពេញមួយជីវិតរបស់ខ្ញុំ។ ខ្ញុំបានដាក់អ្វីៗគ្រប់យ៉ាងទៅក្នុងខ្សែភាពយន្ត ហើយចាត់ទុកវាជាប័ណ្ណឯកសារ ដែលជាសំបុត្រស្នេហាពិតមួយមិនអាចភ្លេចបាន”។

អតីត​កីឡាករ​អង់គ្លេស​រូប​នេះបាននិយាយ​បន្ថែមទៀត​ថា ​គាត់​មាន​ការ​ព្រួយ​បារម្ភ​ក្នុង​ការ​ផលិត​ភាពយន្ត​ឯកសារ​នេះ។ ខ្សែភាពយន្តនេះបង្ហាញយ៉ាងច្បាស់ពីបុគ្គលិកលក្ខណៈរបស់ Beckham ជីវិតស្នេហា អាជីព រួមទាំងកិច្ចការរបស់គាត់ក្នុងនាមជាយុវជនចូលចិត្តបាល់ខ្លាំងបំផុត។

Beckham បានបង្ហាញខ្លួនដំបូងក្នុងខែតុលា ឆ្នាំ ២០២៣ យោង​តាម​ក្រុម​ប្រឹក្សា​ស្រាវជ្រាវ​ ភាពយន្តនេះបានទាក់ចិត្តទស្សនិកជន​ (BARB) វគ្គ​ដំបូង​មាន​អ្នក​មើល​៣.៨​លាន​នាក់ វគ្គ​ទី​២​មាន​អ្នក​ចូល​មើល​២.៨​លាន​នាក់។ ភាពយន្តឯកសារក៏ជាកម្មវិធីដែលមានអ្នកមើលច្រើនជាងគេនៅលើ Netflix ក្នុងរយៈពេលពីរសប្តាហ៍នៃការចេញផ្សាយរបស់ខ្លួន ជាមួយនឹងចំនួនអ្នកមើលសរុប ១១.៦ លានដង។

ភាពយន្តឯកសារនោះ​បាននិយាយអំពីជីវិតផ្ទាល់ខ្លួន និងដំណើរអាជីពរបស់គូស្នេហ៍កីឡាករ​ និងអ្នករចនាម៉ូដជនជាតិអង់គ្លេស។ កីឡាករបាល់ទាត់និយាយអំពីការតស៊ូរបស់គាត់ជាមួយនឹងសុខភាពផ្លូវចិត្ត បន្ទាប់ពីទទួលបានកាតក្រហមនៅ World Cup ឆ្នាំ ១៩៩៨ ដំណើររបស់គាត់ទៅព្យាបាលនៅពេទ្យ និងក្លាយជាម្ចាស់ក្លឹបបាល់ទាត់នៅសហរដ្ឋអាមេរិក។ ប៉ុន្តែ ពេលនោះ Victoria បាន​និយាយ​ជា​លើក​ដំបូង​អំពី​ការ​ឈឺ​ចាប់​នៃ​ចំណង​ស្នេហ៍​របស់​ស្វាមី​នាង​ជាមួយ Rebecca Loos ដែលលេចឮនូវចចាមអារ៉ាមថា ជាគូស្នេហ៍លួចលាក់។ នៅក្នុងវគ្គនេះ អ្នករចនាម៉ូដជនជាតិអង់គ្លេសរូបនេះបានយំ ហើយនិយាយថា វាជាពេលវេលាដ៏លំបាកបំផុតរបស់គាត់។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដែល​នាង​បាន​ជួប​ប្រទះ និង​មាន​ការ​លំបាក​ក្នុង​អារម្មណ៍​ជាមួយ​ស្វាមី​របស់​នាងស្ទើលតែស៊ីញ៉េលែងលះ។

ភរិយារបស់ Beckham បានបញ្ចេញអារម្មណ៍ពិតថា “យើងមានអារម្មណ៍ថា យើងលែងនៅជាមួយគ្នាទៀតហើយ។ ពេលខ្ញុំតាមប្តីខ្ញុំទៅអេស្បាញ ខ្ញុំលែងមានអារម្មណ៍ទាក់ទងជាមួយគាត់ទៀតហើយ ខ្ញុំមិនអាចនិយាយបានទេ វាពិបាកប៉ុណ្ណា ខ្ញុំគ្រាន់តែមានអារម្មណ៍ថា វាទាំងអស់ ពិភពលោកបានប្រឆាំងខ្ញុំ”។

ទន្ទឹមនឹងនោះ David Beckham បាននិយាយថា គាត់មិនដឹងថាគាត់ជំនះវិបត្តិដោយរបៀបណានោះទេ គាត់គ្រាន់តែដឹងថា ប្រពន្ធរបស់គាត់តែងតែព្យាយាមតស៊ូដើម្បីគ្រួសារ ​​Victoria គឺជាអ្វីគ្រប់យ៉ាងសម្រាប់ខ្ញុំ ការមើលឃើញការឈឺចាប់របស់នាង គឺពិបាកមិនគួរឲ្យជឿ ប៉ុន្តែពួកយើងជាអ្នកប្រយុទ្ធ ​នៅ​ពេល​នោះយើង​ត្រូវ​តស៊ូ​ដើម្បី​គ្នា យើង​ត្រូវ​តស៊ូ​ដើម្បី​គ្រួសារ​របស់​យើង ហើយអ្វីដែលយើងមានគឺមានតម្លៃ។ ទីបំផុតពយកយើងបានយកឈ្នះគ្រប់យ៉ាង កសាងគ្រួសារដ៏ល្បីល្បាញដែលមានសព្វថ្ងៃនេះ។

សម្រាប់ចំណងស្នេហារបស់ Beckham និង Victoria បានកើតឡើងលើដំបូងក្នុងឆ្នាំ១៩៩៧​ ក្រោយមកនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ១៩៩៩ ពួកគេបានចងចំណងស្នេហ៍នៅប្រទេសអៀរឡង់នារដូវក្តៅនោះ។ បួនខែបន្ទាប់ពីកូនប្រុសរបស់ពួកគេកើតមក Victoria និង David បានរៀបការនៅ Luttrellstown Castle ក្បែរទីក្រុង Dublin ប្រទេសអៀរឡង់ ពីពេលនោះតែម្ដង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តី ជប៉ុន អាយុ ១១០ឆ្នាំ ប្រាប់អាថ៌កំបាំងរស់បានយូរ មិនមែនការធ្វើលំហាត់ប្រាណមួយមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៦ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម