ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ឲ្យ ចូ បៃដិន ចុះចេញពីតំណែងរឿងអាម៉ាស់នៅអាហ្វហ្គានីស្ថាន
អតីតប្រធានាធិបីសហរដ្ឋលោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យម្សិលមិញនេះបានអំពាវនាវឲ្យលោកប្រធានាធិបតី ចូ បៃដិន លាលែងពីតំណែងដោយសារភាពអាម៉ាស់នៃការសម្រេចដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន និងរឿងផ្សេងៗទៀត។

អតីតប្រធានាធិបតីបានសរសេរក្នុងសេចក្តីប្រកាសមួយថា ៖«វាជាពេលដែលលោក ចូ បៃដិន លាលែងពីតំណែងក្នុងរឿងអាម៉ាស់ចំពោះអ្វីដែលលោកបានអនុញ្ញាតឲ្យកើតឡើងនៅអាហ្វហ្គានីស្ថាន ព្រមជាមួយនឹងការផ្ទុះឆ្លងកូវីដ-១៩ដ៏អាក្រក់ មហន្តរាយព្រំដែន ការបំផ្លាញឯករាជ្យថាមពល និងសេដ្ឋកិច្ចដុនដាបរបស់យើង»។

ពួកតាលីបង់បានដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានស្ទើរទាំងស្រុងហើយ ដោយសារក្រុមសកម្មប្រយុទ្ធនេះរុលចូលកាន់កាប់រដ្ឋធានី កាប៊ុល ក្នុងនោះវិមានប្រធានាធិបតី និងរដ្ឋាភិបាលបានធ្លាក់ទៅកណ្តាប់ដៃរបស់ពួកគេ ស្របពេលកងទ័ពសហរដ្ឋអាមេរិកត្រូវបានបញ្ជូនទៅដើម្បីជម្លៀសមន្ត្រីស្ថានទូត។
ហ្វូងមនុស្សភ័យស្លន់ស្លោអាចត្រូវបានគេមើលឃើញនៅព្រលានយន្តហោះកាប៊ុលដែលព្យាយាមភៀសខ្លួនចេញពីទីក្រុងកាលពីថ្ងៃអាទិត្យម្សិលមិញ។

រដ្ឋបាលរបស់លោក ត្រាំបានចរចារក្នុងន័យដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាននៅថ្ងៃទី១ ខែឧសភា។ លោក ត្រាំ ថែមទាំងពិចារណារដកកងទ័ពចេញពីតំបន់មុនពេលលោកចាក់ចេញពីអំណាច។
នៅពេលលោកប្រធានាធិបតី ចូ បៃដិន បានប្រកាសថា លោកបានរៀបគម្រោងដកកងទ័ពទាំងអស់ចេញពីអាហ្វហ្គានីស្ថាននៅត្រឹមថ្ងៃទី១១ ខែកញ្ញា ដែលជាពេលខួបលើកទី២០នៃការវាយប្រហារថ្ងៃទី១១ ខែកញ្ញា លោកត្រូវបានលោក ត្រាំ ស្តីបន្ទោសដោយបានទទួចថា លោក បៃដិន ត្រូវតាមដានឲ្យបានជិតដិតបំផុតដែលអាចធ្វើទៅបានចំពោះគោលបំណងនៃការដកកងទ័ពរបស់លោកនៅថ្ងៃទី១ ខែឧសភា៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ thesun
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


