Connect with us

ព័ត៌មានអន្ដរជាតិ

គ្មានផ្លូវគេចបានទេ! តាលីបង់ ចូលដល់ កាប៊ុល ស្រីៗប្រឈមស្ថានភាពកាន់តែអាក្រក់

បានផុស

នៅ

សមាជិកសភាអាហ្វហ្គានីស្ថាននៅទីក្រុងកាប៊ុល នាង Farzana Kochai បានប្រាប់ BBC ពីរបៀបដែលមនុស្សអស់សង្ឃឹម កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីភៀសខ្លួនចេញពីរដ្ឋធានី។

សមាជិកសភាអាហ្វហ្គានីស្ថាននៅទីក្រុងកាប៊ុល នាង Farzana Kochai

នាងនិយាយថា ពួកគេមិនអាចទៅណាបានទេ គ្មានកន្លែងណានៅសល់ឡើយ។ យន្តហោះអាចនឹងពេញ ហើយមិនមានជើងហោះហើរចេញពីទីក្រុងកាប៊ុល ទៅប្រទេសឥណ្ឌាឬ ប្រទេសជិតខាងផ្សេងទៀតនោះទេ។

ពួកគេនិយាយថា ជើងហោះហើរបានពេញ ហើយយើងជាប់នៅទីនេះ ពួកគេគ្មានជម្រើសទេ ពួកគេត្រូវស្នាក់នៅទីនេះ។ ស្ត្រីនៅតំបន់ផ្សេងទៀតនៃប្រទេស ដែលជាកន្លែងក្រុមតាលីបង់គ្រប់គ្រងរួចទៅហើយបានប្រាប់នាងថា ពួកគេលែងទៅធ្វើការឬទៅសាលារៀនហើយ។

សម្រាប់ស្ត្រី ស្ថានភាពកាន់តែអាក្រក់ជាងការរំពឹងទុកទៅទៀត។ ស្ត្រីនឹងត្រូវឃុំឃាំងនៅក្នុងផ្ទះរបស់ពួកគេ តើនោះនឹងមានអ្វីកើតឡើង តើវានឹងទៅជាយ៉ាងណា?។

ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ក្រុមតាលីបង់បានចូលមកតាមគ្រប់ច្រក ដល់រដ្ឋធានីកាប៊ុលហើយ។

យ៉ាងណាក្តី ក្រុមតាលីបង់បាននិយាយថា ខ្លួនគ្មានផែនការដណ្តើមយករដ្ឋធានីអាហ្វហ្គានីស្ថានដោយប្រើកម្លាំងឡើយ។ ក្រុមប្រដាប់អាវុធ បានចេញសេចក្តីថ្លែងការណ៍នេះ ខណៈយុទ្ធជនរបស់ពួកគេ កំពុងស្ថិតនៅជាយក្រុងកាប៊ុល។

សេចក្តីថ្លែងការណ៍បន្តថា “ការចរចាកំពុងធ្វើឡើង ដើម្បីធានាថា ដំណើរការផ្ទេរអំណាច នឹងសម្រេចប្រកបដោយសុវត្ថិភាពនិងសន្តិសុខ ដោយមិនធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិនិងកិត្តិយសរបស់នរណាម្នាក់ ហើយមិនធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកក្រុងកាប៊ុលឡើយ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ Breaking News! ក្រុមតាលីបង់ ចូលដល់ទីក្រុង កាប៊ុល ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម