Connect with us

ព័ត៌មានអន្ដរជាតិ

អាហ្វហ្គានីស្ថាន ជួបគ្រោះរញ្ជួយដីខ្លាំងក្លាមួយទៀត បន្ទាប់ពីការរញ្ជួយលើកមុន សម្លាប់មនុស្សជាង ២៤០០នាក់

បានផុស

នៅ

គ្រោះរញ្ជួយដីកម្រិត៦.៣រ៉ិចទ័រ បានវាយប្រហារភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ពោលគឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការរញ្ជួយដីជាបន្តបន្ទាប់ បានបណ្តាលឲ្យមនុស្សជាង ២៤០០នាក់បាត់បង់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AFP)

ការរញ្ជួយដីចុងក្រោយបំផុតនេះ បានវាយប្រហារតំបន់មួយជិតទីក្រុង Herat នៃទីរួមខេត្ត Herat កាលពីព្រឹកថ្ងៃពុធទី១១ខែតុលា។

ការិយាល័យរបស់អភិបាលក្រុង Herat និយាយថា មានការខាតបង់ដ៏ធំ នៅក្នុងស្រុកជិតតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីពីមុន។

ស្របពេលជាមួយគ្នានោះ សារព័ត៌មាន Associated Press រាយការណ៍ថា មនុស្សយ៉ាងតិច៨០នាក់បានរងរបួស ហើយការរអិលបាក់ដី បានបិទផ្លូវហាយវេ Herat-Torghundi៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ សង្គ្រាមអ៊ីស្រាអែល-ប៉ាឡេស្ទីន សម្លាប់មនុស្សជាង១០០០នាក់ ចំណែកនៅអាហ្វហ្គានីស្ថានឯណោះវិញ រញ្ជួយដី ស្លាប់មនុស្សជាង ២០០០នាក់ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម