Connect with us

ព័ត៌មានអន្ដរជាតិ

រញ្ជួយដីនៅហៃទី ស្លាប់កើនដល់ ១,២៩៧នាក់ របួស៥,៧០០នាក់

បានផុស

នៅ

ក្រុមមន្រ្តីហៃទី បានបញ្ជាក់ថា មនុស្សយ៉ាងតិច ១,២៩៧នាក់បានស្លាប់ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ វាយប្រហារប្រទេសការ៉ាអ៊ីបមួយនេះ កាលពីថ្ងៃសៅរ៍។

People gather outside the Petit Pas Hotel, which was destroyed by the earthquake in Les Cayes. [Joseph Odelyn/AP Photo]
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកជួយសង្គ្រោះ កំពុងរើកកាយកម្ទេចកម្ទី ក្នុងក្តីសង្ឃឹមស្វែងរកអ្នកនៅរស់រានមានជីវិត។

ផ្ទះ ព្រះវិហារនិងសាលារៀន ស្ថិតក្នុងចំណោមអគារដែលត្រូវកម្ទេច ក្នុងការរញ្ជួយដីនេះ។ មន្ទីរពេទ្យខ្លះ កំពុងណែនតាន់តាប់ដោយអ្នករបួស ហើយត្រូវការការផ្គត់ផ្គង់។

The Catholic bishop's residence lies in ruins after the earthquake in Les Cayes. [Joseph Odelyn/AP Photo]

មន្រ្តីនិយាយថា ចំនួនមនុស្សដែលគេមិនដឹងតួលេខ កំពុងបាត់ខ្លួន ហើយប្រហែល ៥,៧០០ នាក់បានរងរបួស។

គ្រោះមហន្តរាយនេះ បង្កឲ្យមានបញ្ហាប្រឈមចំពោះប្រទេសក្រីក្រ ដែលកំពុងជួបប្រទះវិបត្តិនយោបាយ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតីរបស់ខ្លួនកាលពីខែមុន។

Access to the worst-hit areas was complicated by a deterioration in law and order that has left key access roads in parts of Haiti in the hands of gangs. [Joseph Odelyn/AP Photo]

ភាគនិរតីប្រទេសហៃទី ជាកន្លែងទទួលរងការខូចខាតធ្ងន់ធ្ងរបំផុត ជាពិសេសនៅជុំវិញទីក្រុង Les Cayes។

មជ្ឈមណ្ឌលរញ្ជួយដីអាមេរិក (USGS) បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីកាលពីថ្ងៃសៅរ៍គឺមានចម្ងាយប្រហែល ១២ គីឡូម៉ែត្រពីទីក្រុង Saint-Louis du Sud៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រញ្ជួយដីនៅហៃទី អ្នកស្លាប់កើនដល់ ៣០៤នាក់ និងរបួសជិត ២,០០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម