ព័ត៌មានអន្ដរជាតិ
តួកគី ប្រកាសកាន់ទុក្ខជនរងគ្រោះ ដោយសារការរញ្ជួយដីដ៏សាហាវ រយៈពេល ៧ ថ្ងៃ
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល ៧ ថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏សាហាវបានវាយប្រហារខេត្តជាច្រើននៅភាគខាងត្បូង ។

លោក Erdogan បាននិយាយនៅលើបណ្ដាញសង្គម Twitter ថា “ដោយសារការរញ្ជួយដីដែលបានកើតឡើងនៅក្នុងប្រទេសរបស់យើងកាលពីថ្ងៃទី ៦ ខែកុម្ភៈ ខ្ញុំសូមប្រកាសកាន់ទុក្ខចំពោះសោកនាដកម្មនេះ នៅទូទាំងប្រទេសរយៈពេល ៧ ថ្ងៃ” ។
យ៉ាងហោចណាស់មនុស្ស ២,៣៧៩ នាក់បានស្លាប់ និង ១,៤៤៨៣ នាក់ផ្សេងទៀតបានរងរបួស ដោយសារតែការរញ្ជួយដីដ៏ខ្លាំងក្លាចំនួន ២ បានវាយប្រហារខេត្តចំនួន ១០ នៅភាគខាងត្បូងប្រទេសតួកគីកាលពីថ្ងៃចន្ទ ។

ទន្ទឹមនោះ ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រមួយនេះ មិនត្រឹមតែបំផ្លិចបំផ្លាញនៅក្នុងប្រទេសតួកគីប៉ុណ្ណោះទេ វាថែមបានអង្រួនយ៉ាងខ្លាំងផងដែរទៅដល់ប្រទេសស៊ីរីដែលនៅជិតខាងគ្នា ។
មន្ត្រីសុខាភិបាលប្រទេសស៊ីរីបាននិយាយថា មនុស្សយ៉ាងតិចណាស់ ១,៤៤៤ នាក់បានបាត់បង់ជីវិត ខណៈរាប់រយនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសតួកគី ។

គួរបញ្ជាក់ថា ក្រៅពីតួកគី និងស៊ីរី ការរញ្ជួយដីនេះក៏បានប៉ះពាល់ទៅដល់ប្រទេសចំនួន ៤ ផ្សេងទៀតផងដែរដូចជា លីបង់ ស៊ីប ក្រិក និងអ៊ីស្រាអែល ខណៈដែលតួកគី និងស៊ីរី រងគ្រោះខ្លាំងជាងគេ ដោយគិតរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ក្នុងប្រទេសទាំងពីរកើនជិត ៤ ពាន់នាក់ហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មូលហេតុ ដែលគ្រោះរញ្ជួយដីនៅ តួកគី សម្លាប់មនុស្សច្រើនដល់ថ្នាក់នេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


