ព័ត៌មានអន្ដរជាតិ
គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារកោះបាលី និងកោះជ្វា
ទីភ្នាក់ងារភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារកោះបាលី និងកោះជ្វា នៅថ្ងៃអង្គារទី០៦ខែធ្នូនេះ។

ទីភ្នាក់ងារនេះនិយាយថា ការរញ្ជួយដី បានកើតឡើងនៅឆ្នេរសមុទ្រភាគខាងត្បូងនៃខេត្តជ្វាខាងកើត ក្នុងជម្រៅ១០គីឡូម៉ែត្រ និងមានចម្ងាយ៣០៥គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Denpasar លើកោះបាលី។
ទោះបីជាយ៉ាងណាក៏ដោយ គេរំពឹងថា ការរញ្ជួយនេះ នឹងមិនបង្កឲ្យមានរលកយក្សស៊ូណាមិនោះទេ ហើយភ្លាមៗនេះ ក៏មិនទាន់មានការអះអាងពីមនុស្សស្លាប់ និងរបួស ព្រមទាំងទំហំនៃការខូចខាតផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ចំនួនមនុស្សស្លាប់ និងរបួសក្នុងគ្រោះរញ្ជួយដីនៅ ឥណ្ឌូណេស៊ី កើនឡើងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


