Connect with us

ព័ត៌មានអន្ដរជាតិ

Update៖ រញ្ជួយដីនៅហៃទី អ្នកស្លាប់កើនដល់ ៣០៤នាក់ និងរបួសជិត ២,០០០នាក់

បានផុស

នៅ

ទីភ្នាក់ងារការពារស៊ីវិលរបស់ប្រទេសហៃទី បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន ABC ថា មនុស្សចំនួន ៣០៤ នាក់បានស្លាប់និងជាង ១,៨០០ នាក់រងរបួស ដោយសារគ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ វាយប្រហារកាលពីព្រឹកថ្ងៃសៅរ៍ (យប់ថ្ងៃអាទិត្យនៅកម្ពុជា)។

A major earthquake struck western Haiti on Saturday and was felt across the Caribbean where people fled their homes for fear that buildings might collapse
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រុមស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានវាយប្រហារនៅចម្ងាយប្រហែល ៨ គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Petit Trou de Nippes។

Photos circulating social media show the earthquake's damage, which was 0.2 stronger than the 2010 quake that killed 250,000 people and flattened swathes of buildings, leaving many homeless

ក៏មានក្តីព្រួយបារម្ភផងដែរថា ការរញ្ជួយដីនេះ អាចធ្វើឲ្យអត្រាឆ្លងជំងឺកូវីដ-១៩ នៅលើកោះនេះ កាន់តែធ្ងន់ធ្ងរឡើង ប្រសិនបើប្រជាជនដែលត្រូវផ្លាស់ទីលំនៅ ត្រូវបង្ខំចិត្តជ្រកកោននៅកន្លែងណែនតាន់តាប់។

The 7.2-magnitude earthquake struck five miles from the town of Petit Trou de Nippes, about 7.5 miles west of Haiti's capital Port-au-Prince

លោក Bocchit Edmond ឯកអគ្គរដ្ឋទូតប្រចាំនៅសហរដ្ឋអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីរសៀលថ្ងៃសៅរ៍ថា រដ្ឋាភិបាលហៃទីជឿជាក់ថា ចំនួនអ្នកស្លាប់និងរបួសអាចនឹងកើនឡើងខ្ពស់ ដោយសារទំហំនៃការរញ្ជួយដី។

Photos on Twitter showed buildings reduced to rubble and smashed vehicles in the towns of Jérémie and Les Caye

នៅទីក្រុង Sud មានអ្នកស្លាប់ចំនួន១៦០នាក់, Grand’Anse ១០០នាក់ និង Nord-Ouest ចំនួន២។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារ ការពារស៊ីវិល។ 

The quake had a depth of six miles, the US Geological Survey (USGS) said

គួរបញ្ជាក់ថា ការរញ្ជួយដីនេះ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលព្យុះត្រូពិក Grace ត្រូវបានព្យាករណ៍ថា នឹងទៅដល់ប្រទេសហៃទីនៅយប់ថ្ងៃចន្ទឬព្រឹកព្រឹកថ្ងៃអង្គារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ABC

ចុចអាន៖ ក្ដៅៗ ហៃទី កំពុងបង្កើតរដ្ឋាភិបាលថ្មី ដោយមានតែនាយករដ្ឋមន្ត្រីប៉ុណ្ណោះ ក្រោយការធ្វើឃាតប្រធានាធិបតី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម