ព័ត៌មានអន្ដរជាតិ
លេខមុខនៅអារ៉ាប់រួម លោក Ghani ថា នឹងវិលទៅអាហ្វហ្គានីស្ថានវិញ
ពេលនេះប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani ត្រូវបានគេឃើញលេចមុខនៅប្រទេសអារ៉ាប់រួម។ នេះបើតាមការឲ្យដឹងពីប្រទេសឈូងសមុទ្រ។
លោក Ghani បានចាកចេញពីប្រទេសអាហ្វហ្គានីស្ថាននៅពេលតាលីបង់បានចូលកាន់កាប់រដ្ឋធានីកាប៊ុលកាលពីចុងសប្តាហ៍កន្លងទៅ។

ក្រសួងការបរទេសអារ៉ាប់រួមបាននិយាយថា ប្រទេសបានស្វាគមន៍លោក Ghani និងក្រុមគ្រួសាររបស់លោកក្នុងមូលដ្ឋានមនុស្សធម៌។
ថ្លែងសុន្ទរកថាតាមរយៈវីដេអូមួយកាលពីថ្ងៃពុធ លោក Ghani បានបដិសេធពីការភៀសខ្លួន និងបានបញ្ជាក់ថា លោកបានចាកចេញដើម្បីការពារពីអ្វីដែលលោកបានចាត់ទុកថាជា«គ្រោះមហន្តរាយដ៏ធំ»។
«សម្រាប់ឥឡូវនេះ ខ្ញុំស្ថិតនៅអេមីរ៉ាត ដូច្នេះការបង្ហូរឈាម និងភាពវឹកវរត្រូវបានបញ្ឈប់»។ លោកបានប្រាប់ និងបន្ថែមថា «បច្ចុប្បន្ននេះ ខ្ញុំកំពុងស្ថិតក្នុងការចរចារវិលត្រឡប់ទៅអាហ្វហ្គានីស្ថានវិញ»។
លោក Ghani ក៏បញ្ជាក់ថា ពាក្យចចាមអារ៉ាមលើកឡើងថា លោកបានធ្វើដំណើរទៅអារ៉ាប់រួមជាមួយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់គឺគ្មានមូលដ្ឋាន និងកុហកទាំងស្រុង។
បុរសវ័យ៧២ឆ្នាំបានទទួលរងការរិះគន់យ៉ាងចាស់ដៃពីអ្នកនយោបាយអាហ្វហ្គានីស្ថានចំពោះការចាកចេញពីប្រទេសនេះ។
លោក Abdullah Abdullah ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់សម្រាប់ការផ្សះផ្សាជាតិមានប្រសាសន៍ថា ៖«ព្រះនឹងទទួលខុសត្រូវចំពោះលោក ហើយប្រទេសជាតិនឹងវិនិច្ឆ័យដែរ»។
លោក Ghani បានកាន់តំណែងប្រធានាធិបតីកាលពីឆ្នាំ២០១៤ និងបានជាប់ឆ្នោតសាជាថ្មីកាលពីខែកុម្ភៈ ឆ្នាំ២០២០៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


