ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា រយៈពេល ២០ ឆ្នាំមកនេះ អាមេរិក ប្រែ អាហ្វហ្គានីស្ថាន ទៅជាមន្ទីរពិសោធន៍គ្រឿងញៀនខុសច្បាប់ជាសកល
យោងតាមរដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Nikolai Patrushev បាននិយាយថា អស់រយៈពេល ២០ ឆ្នាំមកហើយ សហរដ្ឋអាមេរិកបានបង្កើតមន្ទីរពិសោធន៍គ្រឿងញៀនទូទាំងពិភពលោកនៅអាហ្វហ្គានីស្ថាន ។
លោក Patrushev បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Izvestiya ថា ការផលិតអាភៀននៅទីនោះបានកើនឡើងជាង ៤០ ដង ខណៈដែលការអភិវឌ្ឍរដ្ឋអាហ្វហ្គានីស្ថានត្រូវបានគេបោះបង់ចោលជាច្រើនទសវត្សរ៍ ។
លោក Patrushev បាននិយាយថា “តាមពិតក្នុងអំឡុងពេលវត្តមានកងទ័ពអាមេរិក ចំនួននៃអំពើភេរវកម្មនៅអាហ្វហ្គានីស្ថានមានការកើនឡើងគួរឲ្យកត់សម្គាល់” ។
លោកបញ្ជាក់ថា “ជំនួសឲ្យការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ក្នុងរយៈពេលជាង ២ ទសវត្សរ៍នៃរដ្ឋបាលនយោបាយយោធារបស់អាហ្វហ្គានីស្ថាន សហរដ្ឋអាមេរិកបានអនុវត្តគម្រោងបង្កើតមន្ទីរពិសោធន៍គ្រឿងញៀននៅទូទាំងពិភពលោកនៅទីនោះ ការផលិតអាភៀនបានកើនឡើងជាង ៤០ ដង” ។
យោងតាមលោក Patrushev បានឲ្យដឹងថា ប្រទេសលោកខាងលិច មិនដែលមានលទ្ធភាពបណ្តុះបណ្តាលកងទ័ព ប៉ូលិស និងសេវាកម្មសន្តិសុខរបស់អាហ្វហ្គានីស្ថានឡើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី ថា អាហ្វហ្គានីស្ថានស្ថិតក្រោមការគ្រប់គ្រងរបស់តាលីបង់ល្អជាងលោក Ghani
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


