ព័ត៌មានអន្ដរជាតិ
៥សំនួរអំពីអាភៀនពាក់ព័ន្ធនឹងតាលីបង់
តាលីបង់បានអះអាងថា ការដាំអាភៀនត្រូវបានបញ្ចប់ និងលំហូរគ្រឿងញៀនខុសច្បាប់ក៏ត្រូវបានបញ្ឈប់នៅពេលខ្លួនបានកាន់អំណាចចុងក្រោយនៅប្រទេសអាហ្វហ្គានីស្ថាន។
ប៉ុន្តែទោះយ៉ាងណា មានការធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ២០០១ នៅពេលពួកគេកាន់អំណាចចុងក្រោយ ការដាំអាភៀននៅតំបន់ដែលគ្រប់គ្រងដោយក្រុមតាលីបង់បានកើនឡើងវិញក្នុងឆ្នាំបន្តបន្ទាប់។
១-តើការផលិតអាភៀននៅអាហ្វហ្គានីស្ថានច្រើនកម្រិតណា?
រុក្ខជាតិអាភៀនអាចត្រូវបានចម្រាញ់ដើម្បីបង្កើតជាទម្រង់គ្រឿងញៀនដែលមានសារធាតុញៀនខ្ពស់ដូចជាហេរ៉ូអ៉ីនជាដើម។
យោងតាមការិយាល័យគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) បានបង្ហាញថា អាហ្វហ្គានីស្ថានជាកន្លែងផលិតអាភៀនធំបំផុតក្នុងពិភពលោក។ ការប្រមូលផលអាភៀនរបស់ប្រទេសនេះមានចំនួនជាង៨០%នៃការផ្គត់ផ្គង់ជាសកល។
ក្នុងឆ្នាំ២០១៨ UNODC បានប៉ាន់ស្មានថា ការផលិតអាភៀនបានរួមចំណែកសេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថានរហូតដល់១១%។

២- តើតាលីបង់និយាយអ្វីអំពីអាភៀន?
បន្ទាប់ពីកាន់កាប់អាហ្វហ្គានីស្ថានកាលពីសប្តាហ៍កន្លងទៅ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានឲ្យដឹងថា ៖«នៅពេលយើងកាន់អំណាចពីមុនមិនមានការផលិតថ្នាំញៀនទេ»។
លោកមានប្រសាសន៍ថា ៖«យើងនឹងធ្វើឲ្យការដាំអាភៀនឈានដល់កម្រិតសូន្យ និងមិនមានរត់ពន្ធឡើយ»។
៣៖ អ្វីជាកំណត់ត្រារបស់តាលីបង់?
យោងតាមក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ដំបូងឡើយ ការដាំអាភៀនបានកើនឡើងយ៉ាងខ្លាំងក្រោមការគ្រប់គ្រងរបស់តាលីបង់។ ការដាំលើផ្ទៃដីចំនួន៤១០០០ហិចតានៅឆ្នាំ១៩៩៨ បានរីកកាន់តែច្រើនដល់ ៦៤០០០ហិចតានៅឆ្នាំ២០០០។
ការដាំទាំងនោះភាគច្រើនបំផុតនៅខេត្ត Helmand ដែលគ្រប់គ្រប់ដោយតាលីបង់គឺមានចំនួនដល់ទៅ៣៩%នៃការដាំអាភៀនខុសច្បាប់ក្នុងពិភពលោក។
ប៉ុន្តែក្នុងខែកក្កដា ឆ្នាំ២០០០ តាលីបង់បានហាមការដាំអាភៀននៅតំបន់ដែលពួកគេគ្រប់គ្រង។ តាមរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិកាលពីខែឧសភា ឆ្នាំ២០០១ បានឃ្លាំមើលឃើញពី«ជោគជ័យស្ទើរតែទាំងស្រុងចំពោះបំរាមលើការដាំអាភៀននៅតំបន់ដែលតាលីបង់គ្រប់គ្រង»។
បន្ទាប់ពីបំរាមមិនឲ្យដាំអាភៀនរបស់តាលីបង់ ក៏មានការធ្លាក់ចុះគួរឲ្យកត់សំគាល់យ៉ាងខ្លាំងក្នុងការរឹបអូយអាភៀន និងហេរ៉ូអ៉ីនទូទាំងពិភពលោកនៅឆ្នាំ២០០១ និង២០០២។
ទោះបីជាយ៉ាងណា អ្វីៗមានការផ្លាស់ប្តូរ។ ទោះជាមានការដាំអាភៀនថ្មីៗនេះនៅក្នុងតំបន់ដែលត្រូវបានគ្រប់គ្រងដោយអតីតរដ្ឋាភិបាល ក៏ការដាំអាភៀនភាគច្រើនត្រូវបានប្រមូលនៅក្នុងតំបន់ដែលគ្រប់គ្រងដោយតាលីបង់។ ឧទាហរណ៍ នៅខេត្ត Helmand និង Kandahar ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថានមានផ្ទៃដីច្រើនបំផុតត្រូវបានប្រើដើម្បីដាំអាភៀននៅក្នុងឆ្នាំ២០១៨នៅពេលខេត្តទាំងពីរនេះគ្រប់គ្រងដោយតាលីបង់។
៤-តើតាលីបង់រកលុយបានពីអាភៀនយ៉ាងដូចម្តេច?
យោងតាមកាស្ទង់មតិអាភៀននៅអាហ្វហ្គានីស្ថានរបស់ UNODC បានបង្ហាញថា ការដាំអាភៀនជាប្រភពដ៏ធំមួយនៃការងារនៅអាហ្វហ្គានីស្ថាន និងនៅឆ្នាំ២០១៩ ការដាំអាភៀនបានផ្តល់ការងារស្ទើរ១២០០០០កន្លែង។
ក្រសួងការបរទេសអាមេរិកបាននិយាយថា តាលីបង់ទទួលបានផលតាមរយៈពន្ធលើដំណាំអាភៀន និងដោយប្រយោលតាមការកែច្នៃ និងការជួញដូរ។ តាលីបង់យកពន្ធ១០%ពីកសិករដាំអាភៀន។
ជាងនេះទៀតនោះ តាលីបង់ក៏បានយកពន្ធពីមន្ទីរពិសោធដែលបំប្លែងអាភៀនទៅជាហេរ៉ូអ៉ីន និងពីឈ្មួញដែលរត់ពន្ធគ្រឿងញៀនខុសច្បាប់។
តាមការប៉ាន់ស្មានប្រាក់ចំណែកប្រចាំឆ្នាំនៃសេដ្ឋកិច្ចគ្រឿងញៀនខុសច្បាប់របស់តាលីបង់ទទួលបានចន្លោះពី១០០ ទៅ ៤០០លានដុល្លារអាមេរិក។
យោងតាមអង្គការឃ្លាំមើលអាមេរិក អគ្គអធិការពិសេសសម្រាប់ការស្តារអាហ្វហ្គានីស្ថានឡើងវិញ (Sigar) ឲ្យដឹងថា គ្រឿងញៀនខុសច្បាប់មានដល់៦០%នៃចំណូលប្រចាំឆ្នាំរបស់តាលីបង់។
៥-តើគ្រឿងញៀនទៅដល់កន្លែងណា?
យោងតាមភ្នាក់ងារកម្ចាត់គ្រឿងញៀនអាមេរិកឲ្យដឹងថា ហេរ៉ូអ៉ីនដែលត្រូវបានផលិតពីអាភៀននៅអាហ្វហ្គានីស្ថានមានទីផ្សារ៩៥%នៅអឺរ៉ុប។ ទោះជាយ៉ាងណា ក៏មាន១%នៃការផ្គត់ផ្គង់ហេរ៉ូអ៉ីននៅអាមេរិកបានមកពីអាហ្វហ្គានីស្ថាន។ ភាគច្រើនបំផុតមកពីម៉ិកស៊ិក។
ចន្លោះឆ្នាំ២០១៧ និង២០២០ ជាង៩០%នៃថ្នាំអូផ្ចូអ៊ីត (opioids) ត្រូវបានដឹកជញ្ជូនតាមផ្លូវគោក។ ប៉ុន្តែថ្មីៗនេះមានការកើនឡើងនៅតាមផ្លូវសមុទ្រចន្លោះមហាសមុទ្រឥណ្ឌា និងអឺរ៉ុប។
ទោះបីជាមានការប្រែប្រួល ក៏ការផលិតអាភៀន និងការរឹបអូសពាក់ព័ន្ធនឹងអាភៀនបានបង្ហាញពីនិន្នាការកើនឡើងក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ស្របតាមនឹងការដាំអាភៀននៅអាហ្វហ្គានីស្ថាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


