ព័ត៌មានអន្ដរជាតិ
ឥឡូវនេះ ព្រលានយន្តហោះកាប៊ុលកំពុងប្រឈមនឹងការវាយប្រហារភេរវកម្ម
ប្រទេសមួយចំនួននិយាយថា មានការគំរាមនៃការវាយប្រហារភេរវកម្មដ៏អាក្រក់នៅព្រលានយន្តហោះកាប៊ុល និងបានព្រមានដល់ប្រជាពលរដ្ឋរបស់ខ្លួនកុំធ្វើដណើរទៅទីនោះ។
ប្រទេសអូស្ត្រាលី អាមេរិក និងចក្រភពអង់គ្លេសបានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន។ អ្នកដែលនៅខាងក្រៅព្រលានយន្តហោះត្រូវចាកចេញពីទីនោះជាបន្ទាន់។
មនុស្សជាង៨២០០០នាក់ត្រូវបានជម្លៀសចេញពីព្រលានយន្តហោះកាប៊ុលដែលក្នុងរយៈពេលត្រឹមតែ១០ថ្ងៃកន្លងទៅដែលជាពេលស្ថិតក្រោមកណ្តាប់ដៃក្រុមតាលីបង់។ បណ្តាប្រទេសនានាកំពុងប្រញាប់ជម្លៀសប្រជាជននៅត្រឹមថ្ងៃទី៣១ ខែសីហាខាងមុខនេះដែលជាកាលបរិច្ឆេទកំណត់។

មនុស្សរាប់ពាន់នាក់កំពុងរង់ចាំទាំងនៅខាងក្នុង និងខាងក្រៅព្រលានយន្តហោះ ដោយពួគគេសង្ឃឹមបានចាកចេញពីប្រទេស។
យោងតាមរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានឲ្យដឹងថា តាលីបង់បានជំទាស់នឹងការពន្យារនៃការជម្លៀសមនុស្ស ប៉ុន្តែបានសន្យាអនុញ្ញាតឲ្យជនបរទេស និងជនជាតិអាហ្វហ្គានីស្ថានចាកចេញពីប្រទេសលើសពីថ្ងៃទី៣១ ខែសីហានេះ។
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោក Marise Payne មានប្រសាសន៍ថា ៖«មានការគំរាមកំហែងជាបន្តបន្ទាប់ និងហានិភ័យខ្ពស់នៃការវាយប្រហារភេរវកម្ម»។
ការគំរាមកំហែងបានកើតឡើង បន្ទាប់ពីក្រសួងការបរទេសអាមេរិកបានប្រាប់ប្រជាជនដែលកំពុងរង់ចាំនៅច្រក Abbey Gate, East Gate ឬ North Gate ឲ្យចាកចេញជាបន្ទាន់។
ចក្រភពអង់គ្លេសបានចេញដំបូន្មានស្រដៀងគ្នាដោយស្នើដល់ប្រជាជននៅទីនោះឲ្យចាកចេញជាបន្ទាន់ទៅកាន់កន្លែងសុវត្ថិភាព និងរង់ចាំព័ត៌មានបន្ថែម។
ការិយាល័យក្រសួងការបរទេសបានឲ្យដឹងថា ស្ថានភាពសន្តិសុខនៅអាហ្វហ្គានីស្ថានផុយស្រួយ និងបន្ថែមថា មានការគំរាមកំហែងជាបន្តបន្ទាប់ និងហានិភ័យខ្ពស់នៃការវាយប្រហារភេរវកម្ម។
ក្នុងសន្ទរកថាកាលពីថ្ងៃអង្គារ៍ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានលើកឡើងថា យន្តហោះដែលគ្រប់គ្រងដោយអាមេរិកនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗ ពីព្រោះការគំរាមកំហែងកំពុងកើនឡើងពីក្រុមរដ្ឋឥស្លាមនិយមនៅអាហ្វហ្គានីស្ថាន។

លោក Blinken បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា មនុស្សប្រហែលជា១៩០០០នាក់ត្រូវបានជម្លៀសចេញដោយយន្តហោះអាមេរិកក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ រហូតដល់ពេលនេះ ពលរដ្ឋអាមេរិកប្រមាណ១៥០០នាក់កំពុងស្ថិតនៅប្រទេសអាហ្វហ្គានីស្ថាន ហើយអាមេរិកកំពុងប្រឹងប្រែងដើម្បីជម្លៀសចេញ។
បច្ចុប្បន្ននេះ ព្រលានយន្តហោះកាប៊ុលត្រូវបានកម្លាំងទ័ពអាមេរិកចំនួន ៥៨០០នាក់ និងកម្លាំងទ័ពអង់គ្លេស១០០០នាក់ឈរជើង និងការពារដើម្បីជម្លៀសចេញមនុស្ស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


