ព័ត៌មានអន្ដរជាតិ
Breaking News! ព្រលានយន្តហោះ ក្រុងកាប៊ុល រងការបំផ្ទុះគ្រាប់បែកលើកទី ៣
ការផ្ទុះលើកទី ៣ បានបន្លឺឡើងនៅជិតអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai របស់អាហ្វហ្គានីស្ថាន ពោលប៉ុន្មានម៉ោងបន្ទាប់ពីការផ្ទុះ ២ លើកបានឆក់យកជីវិតជនជាតិអាហ្វហ្គានីស្ថាន និងកងទ័ពអាមេរិករាប់សិបនាក់ ។

អ្នកសារព័ត៌មាននៅកន្លែងកើតហេតុក្នុងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន បានរាយការណ៍ថា ការវាយប្រហារនៅតែបន្តកើតមាន ហើយចំនួនអ្នកស្លាប់ ឬរបួសដែលទាក់ទងនឹងការផ្ទុះលើកទី ៣ នេះមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ។

ដោយដកស្រង់ប្រភពសារព័ត៌មាន al-Arabiya របស់អារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា ការផ្ទុះឡើងថ្មីនេះបានកើតឡើងនៅតាមបណ្តោយព្រលានយន្តហោះ ខណៈកងកម្លាំងអាមេរិកបានធ្វើការបំផ្លាញឧបករណ៍បំផ្ទុះនៅផ្នែកខាងជើងនៃព្រលានយន្តហោះ មុនពេលចាកចេញពីរដ្ឋធានី ។

ការវាយប្រហារដ៏សាហាវនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមន្រ្តីអង់គ្លេស និងអាមេរិកបានព្រមានពលរដ្ឋ និងសម្ព័ន្ធមិត្តរបស់ខ្លួនឲ្យនៅឆ្ងាយពីព្រលានយន្តហោះ ដោយសារមានរបាយការណ៍បង្ហាញថា “ការគំរាមកំហែងខ្ពស់នៃការវាយប្រហារភេរវកម្ម” កំពុងកើតមានឡើង ចំពេលមានការខិតខំប្រឹងប្រែងដកទ័ពនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាម ។

ទន្ទឹមនោះប្រធានមេបញ្ជាការកណ្ដាល (CENTCOM) លោក Kenneth McKenzie បានបញ្ជាក់ក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃព្រហស្បតិ៍ថា ទាហានអាមេរិកប្រមាណ ១៣ នាក់ត្រូវបានសម្លាប់ ហើយ ១៥ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ២ នាក់បានវាយប្រហារអាកាសយានដ្ឋាន ។

ជាចុងក្រោយលោក McKenzie បានបញ្ជាក់ថា មន្រ្តីកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណថា អ្នកណាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដើម្បីតាមរកពួកគេ ខណៈការគំរាមកំហែងបន្ថែមទៀតនៅតែប្រឆាំងនឹងព្រលានយន្តហោះនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


