ព័ត៌មានអន្ដរជាតិ
ចិន ផលិតឈុតការពារ បំពាក់ម៉ាស៊ីនត្រជាក់ ដើម្បីជួយក្រុមគ្រូពេទ្យ
យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ (Xinhua) បានឱ្យដឹងថា ក្រុមហ៊ុនផលិតសម្ភារៈវេជ្ជសាស្ត្រ Tuoren Group ដែលមានមូលដ្ឋាននៅទីក្រុងស៊ីនស៊ាំង (Xinxiang) ខេត្តហឺណាន (Henan) ភាគកណ្តាលនៃប្រទេសចិន បានបង្កើតឈុតការពារវេជ្ជសាស្ត្រ (PPE) មួយប្រភេទដោយបំពាក់នូវប្រព័ន្ធម៉ាស៊ីនត្រជាក់ ជួយសម្រួលឱ្យមានខ្យល់ត្រជាក់សម្រាប់បុគ្គលិកសុខាភិបាល ក្នុងពេលបំពេញការងារនៅក្រោមអាកាសធាតុក្ដៅ ឬត្រូវធ្វើការច្រើនម៉ោងជាប់គ្នា។

ប្រភពដដែលបន្តថា ឈុតការពារវីរុសកូវីដ-១៩ប្រភេទថ្មីនេះ មានភ្ជាប់ជាមួយម៉ាស៊ីនត្រជាក់ដែលផ្ដល់សុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងការប្រើប្រាស់។ វាមានការដំឡើងបន្ទះបន្សុទ្ធខ្យល់ និងដំណើរការដោយចុចលើប៊ូតុងបិទ/បើក យ៉ាងងាយស្រួល។ អ្នកប្រើប្រាស់អាចគ្រប់គ្រងសីតុណ្ហភាពឈុតការពារនេះចន្លោះពី ២៦-២៩ អង្សាសេ ដែលវាអាចជួយសម្រួលការងាររបស់បុគ្គលិកសុខាភិបាលឱ្យកាន់តែមានផាសុកភាពនៅពេលមានអាកាសធាតុក្ដៅ។

យ៉ាងណាមិញ មិនទាន់មានប្រភពផ្សព្វផ្សាយអំពីការបញ្ចេញលក់ឱ្យទូលំទូលាយនៅទូទាំងប្រទេសចិននៅឡើយទេ៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ វីរុសបំប្លែងខ្លួនថ្មី ដែលឆ្លងសាហាវបំផុតលើលោក ហើយមិនខ្លាចវ៉ាក់សាំង ចូលដល់ចិន និងអង់គ្លេសហើយ!
ចុចអាន៖ អ៊ីស្រាអែលប្រកាសថា មនុស្សគ្រប់រូបចាំបាច់ត្រូវចាក់វ៉ាក់សាំងកូវីដ ដូសទី៣
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


