ព័ត៌មានអន្ដរជាតិ
WHO ចាប់ផ្តើមការស៊ើបអង្កេតថ្មី ថាតើ កូវីដ ពិតជាផ្ទុះចេញពីមន្ទីរពិសោធន៍ អ៊ូហាន មែនឬទេ
អង្គការសុខភាពពិភពលោក នឹងចាប់ផ្តើមការស៊ើបអង្កេតថ្មីមួយ អំពីដើមកំណើតនៃការផ្ទុះជំងឺកូវីដ-១៩និងស៊ើបអង្កេតថាតើ វីរុសនេះពិតជាចេញពីមន្ទីរពិសោធន៍ទីក្រុងអ៊ូហាន មែនឬអត់។
អ្នកជំនាញថ្មីមួយក្រុម នឹងត្រូវតែងតាំងរួមទាំងអ្នកជំនាញអំពីសន្តិសុខជីវសាស្ត្រ សុវត្ថិភាពមន្ទីរពិសោធន៍ ហ្សែននិងរបៀបដែលមេរោគរាលដាលដល់មនុស្ស។
ពួកគេនឹងពិនិត្យមើលថាតើ មេរោគកូរ៉ូណាបានលេចធ្លាយចេញពីមន្ទីរពិសោធន៍មួយនៅទីក្រុងអ៊ូហាននៅចុងឆ្នាំ២០១៩មែនឬទេ។
ការលើកឡើងបែបនេះ ត្រូវបានបដិសេធដោយប្រទេសចិន ដែលចង់ឲ្យអង្គការសុខភាពពិភពលោកពិនិត្យមើលថាតើវីរុសនេះ មានដើមកំណើតមកពីប្រទេសផ្សេងឬយ៉ាងណា។
រឿងនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាឲ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ស៊ើបអង្កេតលើទ្រឹស្តីលេចធ្លាយចេញពីមន្ទីរពិសោធន៍។
អ្នកនាំពាក្យ WHO បាននិយាយថា អាទិភាពរបស់ក្រុមថ្មីនេះ គឺត្រូវការទិន្នន័យនិងចូលទៅក្នុងប្រទេស ដែលរបាយការណ៍ដំបូងត្រូវបានកំណត់។
គួរបញ្ជាក់ថា ការស៊ើបអង្កេតមុននេះ បានលើកឡើងថា ប្រទេសចិនមានករណីសង្ស័យនៃមេរោគកូរ៉ូណាដំបូងគេបំផុត ប៉ុន្តែក្រុមអ្នកជំនាញបានអះអាងនៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនថា ទិន្នន័យដែលផ្តល់ដោយប្រទេសនេះមិនគ្រប់គ្រាន់ទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កូវីដ ទំនងមិនបំប្លែងខ្លួនសាហាវជាងនេះទៀតឡើយ ហើយថយកម្លាំងក្លាយជា ជំងឺផ្តាសាយធម្មតា
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង