ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងថា ក្តីសង្ឃឹមនៅមានជីវិតសម្រាប់ជំនួបសន្តិភាពជាមួយកូរ៉េខាងត្បូង
ប្រទេសកូរ៉េខាងជើងកំពុងមានឆន្ទៈពិចារណាសម្រាប់កិច្ចប្រជុំសន្តិភាពកំពូលជាមួយប្រទេសកូរ៉េខាងត្បូង ប្រសិនបើការគោរពគ្នាត្រូវបានធានារវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សាយកាលពីថ្ងៃសៅរ៍ ដោយបានស្រង់សំដីរបស់លោកស្រី Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
កូរ៉េខាងត្បូងបានស្វាគមន៍ជាមួយនឹងការរំពឹងទុកកាលពីថ្ងៃអាទិត្យ ដោយក្រសួងរួបរួមបាននិយាយថា ខ្លួនរំពឹងចូលរួមយ៉ាងឆាប់រហ័សក្នុងកិច្ចពិភាក្សាជាមួយទីក្រុងព្យុងយ៉ាង ខណៈមានការជំរុញឲ្យស្តារឡើងវិញនូវបណ្តាញទំនាក់ទំនងទាន់ហេតុការណ៍រវាងប្រទេសទាំងពីរ។

ការលើកឡើងរបស់លោកស្រី Kim បានកើតឡើង បន្ទាប់ពីសប្តាហ៍មុន កូរ៉េខាងជើងបានជំរុញសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងឲ្យបោះបង់ចោលនូវអ្វីដែលខ្លួនហៅថា គោលនយោបាយអារិភាព និងស្តង់ដារទ្វេដងទៅលើពួកគេ ប្រសិនបើកិច្ចពិភាក្សាផ្លូវការត្រូវបានធ្វើឡើងដើម្បីបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣។
ការបន្តដំណើរការអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងមានភាពស្មុគស្មាញដែលបង្កើតជាចម្ងល់ដល់ការបញ្ចប់សង្គ្រាមផ្លូវការ ដែលត្រូវបានផ្អាកជាមួយបទឈប់បាញ់គ្នា ប៉ុន្តែមិនមែនសន្ធិសញ្ញាសន្តិភាព ដែលទុកឲ្យកម្លាំងអង្គការសហប្រជាជាតិដឹកនាំដោយអាមេរិកនៅតែមានសង្គ្រាមបច្ចេកទេសជាមួយកូរ៉េខាងជើង។
លោកស្រី Kim Yo Jong ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើងបាននិយាយថា ៖«ខ្ញុំគិតថា លុះត្រាតែមានភាពមិនលំអៀង និងអាកប្បកិរិយាគោរពគ្នាត្រូវបានធានា ទើបអាចមានការយល់ដឹងយ៉ាងរលូនរវាងកូរ៉េខាងជើង និងខាងត្បូង»។
ការពិភាក្សាប្រកបដោយស្ថាបនាផ្តល់ឱកាសសម្រាប់ដំណោះស្រាយលើបញ្ហាដូចជា ការបង្កើតឡើងវិញនូវការិយាល័យទំនាក់ទំនងរួមគ្នារវាងកូរ៉េខាងពីរ និងកិច្ចប្រជុំកំពូលកូរ៉េខាងជើង-ត្បូង ដោយមិននិយាយដល់ពេលវេលានៃការប្រកាសបញ្ចប់សង្គ្រាមដ៏សំខាន់ឡើយ។
និយាយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ៍សប្តាហ៍មុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៉ឺន បានអំពាវនាវឲ្យមានការបញ្ចប់សង្គ្រាមជាផ្លូវការ ប៉ុន្តែក្រោយមកនិយាយថា ពេលវេលាកំពុងអស់សម្រាប់វឌ្ឍនភាពមុនពេលអាណត្តិរបស់លោកបញ្ចប់នៅត្រឹមខែឧសភា។
កូរ៉េខាងជើងបានកំពុងស្វះស្វែងរកការបញ្ចប់សង្គ្រាមជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែអាមេរិកស្ទាក់ស្ទើរដើម្បីយល់ព្រម ប្រសិនបើពួកគេមិនបោះបង់ចោលអាវុធនុយក្លែអ៊ែរ។
កាលពីថ្ងៃសៅរ៍ លោកស្រី Kim បាននិយាយថា លោកស្រីបានកត់សំគាល់ដោយមានការចាប់អារម្មណ៍អំពីកិច្ចពិភាក្សាជាមួយកូរ៉េខាងត្បូងជុំវិញលទ្ធភាពថ្មីនៃការប្រកាសជាផ្លូវការ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


