ព័ត៌មានអន្ដរជាតិ
អ្នកវិភាគអាមេរិក ៖ ចិនផ្តល់វ៉ាក់សាំងកូវីដ ១៩ ដល់លោក គីម ជុងអ៊ុន
ដោយដកស្រង់ប្រភពចំនួនពីរមកពីអង្គការស៊ើបការណ៍សម្ងាត់របស់ជប៉ុនដែលមិនបានបញ្ជាក់អត្តសញ្ញាណ និងអ្នកវិភាគអាមេរិកបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិនបានផ្តល់នូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ដល់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងក្រុមគ្រួសាររបស់គាត់ផងដែរ ។
លោក Harry Kazianis អ្នកជំនាញកូរ៉េខាងជើងប្រចាំនៅមជ្ឈមណ្ឌលសម្រាប់ក្រុមអ្នកគិតគូរផលប្រយោជន៍ជាតិនៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា លោក គីម និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយចំនួនត្រូវបានចាក់វ៉ាក់សាំងកូវីដ ១៩ រួចហើយ ។

លោកបានបន្ថែមថា វាមិនច្បាស់ទេថាតើក្រុមហ៊ុនណាដែលបានផ្គត់ផ្គង់វ៉ាក់សាំងរបស់ចិនទៅឲ្យក្រុមលោក គីម ហើយថាតើវាបានបង្ហាញពីសុវត្ថិភាព និងប្រសិទ្ធភាពឬអត់ ។
លោក Kazianis បានសរសេរនៅក្នុងអត្ថបទមួយសម្រាប់កាសែតអនឡាញ 19FortyFive ថា “លោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀតនៅក្នុងក្រុមគ្រួសារលោក គីម និងបណ្តាញថ្នាក់ដឹកនាំត្រូវបានចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងរយៈពេល ២ ទៅ ៣ សប្តាហ៍ចុងក្រោយនេះដែលផ្គត់ផ្គង់ដោយរដ្ឋាភិបាលចិន ។
ដោយដកស្រង់សម្តីអ្នកវិទ្យាសាស្ត្រពេទ្យសហរដ្ឋអាមេរិកលោក Peter J. Hotez បាននិយាយថា យ៉ាងហោចណាស់មានក្រុមហ៊ុនចិនចំនួន ៣ កំពុងបង្កើតវ៉ាក់សាំងកូវីដ ១៩ ដែលរួមមានក្រុមហ៊ុន Sinovac Biotech ក្រុមហ៊ុន CanSinoBio និងក្រុមហ៊ុន Sinophram Group ។

ក្រុមហ៊ុន Sinophram និយាយថា វ៉ាក់សាំងរបស់ខ្លួនត្រូវបានប្រើប្រាស់ដោយប្រជាជនជិតមួយលាននាក់នៅក្នុងប្រទេសចិនក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ៣ ជាសាធារណៈនៃវ៉ាក់សាំងពិសោធន៏កូវីដ ១៩ របស់ពួកគេ ។
ប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់ពីការឆ្លងជំងឺកូវីដ ១៩ នោះទេ ប៉ុន្តែសេវាស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ការផ្ទុះឡើងជំងឺកូវីដ ១៩ នៅទីនោះអាចនឹងកើតមាន ព្រោះប្រទេសនេះមានការដោះដូរពាណិជ្ជកម្ម និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាមួយប្រទេសចិនដែលជាប្រភពនៃជំងឺរាតត្បាតនេះមុនពេលបិទព្រំដែនកាលពីចុងខែមករា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ បុរសកូរ៉េខាងជើងដែលលោតផ្លោះរបងព្រំដែនចូលកូរ៉េខាងត្បូងគឺអ្នកហាត់កីឡាម្យ៉ាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


