ព័ត៌មានអន្ដរជាតិ
បុរសកូរ៉េខាងជើងដែលលោតផ្លោះរបងព្រំដែនចូលកូរ៉េខាងត្បូងគឺអ្នកហាត់កីឡាម្យ៉ាង
បុរសជនជាតិកូរ៉េខាងជើងម្នាក់ដែលបានរត់ភៀសខ្លួនចេញពីប្រទេសនេះកាលពីដើមខែនេះបាននិយាយថា គាត់ធ្លាប់ជាអ្នកហាត់កាយសម្ព័ន្ធ និងកីឡាលោតថ្នោល ហើយគាត់អាចលោតពីលើរបងកម្ពស់ ៣ ម៉ែត្រតាមបណ្តោយព្រំប្រទល់អន្តរកូរ៉េ ។
បុរសដែលត្រូវបានគេរាយការណ៍ថាមានកម្ពស់ទាប និងមានអាយុជាង ២០ ឆ្នាំស្ថិតនៅក្រោមការស៊ើបអង្កេតដោយអាជ្ញាធរការពារជាតិរបស់ក្រុងសេអ៊ូលជុំវិញផ្លូវគេចខ្លួន និងបំណងរបស់គាត់ ។ មន្រ្តីទីក្រុងសេអ៊ូលបានឲ្យគាត់លោតពីរដងដើម្បីផ្ទៀងផ្ទាត់ការអះអាងរបស់គាត់ ។

អាជ្ញាធរសង្ស័យថា ទម្ងន់រាងកាយស្រាល និងបទពិសោធកាយសម្ព័ន្ធរបស់គាត់អាចជួយដល់ការរត់គេចខ្លួននេះ ។
យោធាបាននិយាយថា របងមើលទៅហាក់ដូចជាត្រូវបានសង្កត់ ប៉ុន្តែវាហាក់ដូចជាមិនមានអ្វីប្រែប្រួល ឬត្រូវកាត់នោះទេ ខណៈយោធានៅតែកំពុងស្វែងរកមូលហេតុដែលឧបករណ៍ចាប់សញ្ញានៅលើរបងមិនមានការជូនដំណឹង ។

នៅថ្ងៃទី ៤ ខែវិច្ឆិកា បុរសជនជាតិកូរ៉េខាងជើងរូបនេះត្រូវបានចាប់ខ្លួនដោយយោធារបស់ប្រទេសកូរ៉េខាងត្បូងប៉ុន្មានម៉ោង បន្ទាប់ពីគាត់បានឆ្លងកាត់ព្រំដែនអន្តរកូរ៉េដោយថ្មើរជើងនៅប៉ុស្តិ៍កូរ៉េខាងត្បូងនៅតំបន់ឆ្នេរភាគខាងកើត ។ បុរសរូបនោះបាននិយាយថា គាត់គឺជាជនស៊ីវិលដែលកំពុងស្វែងរកការរត់ចោលជួរ ។
យោធាត្រូវបានគេស្តីបន្ទោសចំពោះអ្វីដែលមនុស្សជាច្រើនបានមើលឃើញថាជាការឆ្លើយតបមិនទាន់ពេលវេលានទៅនឹងការជ្រៀតចូលរបស់កូរ៉េខាងជើង និងការរំលោភសន្តិសុខទីពីរនៅជិតតំបន់នោះ ។ នៅឆ្នាំ ២០១២ ទាហានកូរ៉េខាងជើងម្នាក់បានចុះមកដល់ប៉ុស្តិ៍មូលដ្ឋានរបស់កូរ៉េខាងត្បូងមួយដែលស្ថិតនៅក្រោមយុត្តាធិការនៃអង្គភាពតែមួយ ខណៈយោធាមិនទាន់បានបង្ហាញពីការបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនទៅអង្គភាពដែលទទួលខុសត្រូវក្នុងការបំភាន់ឧប្បត្តិហេតុនេះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Korea Herald
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


