ព័ត៌មានអន្ដរជាតិ
រុស្ស៊ីផ្ដល់វ៉ាក់សាំងកូវីដទៅមន្ទីរពេទ្យក្នុងប្រទេសចាក់លើពលរដ្ឋ កាលពីសប្តាហ៍មុន
ប្រទេសរុស្ស៊ីបានផ្តល់វ៉ាក់សាំង Sputnik V សម្រាប់ការប្រើប្រាស់លើពលរដ្ឋដល់មន្ទីរពេទ្យនៅភាគខាងត្បូងនៃទីក្រុងម៉ូស្គូ ហើយបាននិយាយកាលពីថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ថា ខ្លួនបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជនក្នុងតំបន់កាលពីសប្តាហ៍មុន ។
ប្រទេសរុស្ស៊ីដែលកំពុងប្រញាប់ប្រញាល់បន្តសហការណ៍ជាមួយក្រុមហ៊ុនផលិតឱសថលោកខាងលិចក្នុងការប្រជែងនឹងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ បាននិយាយថា លទ្ធផលនៃការសាកល្បងព្យាបាលបណ្តោះអាសន្នបង្ហាញថា វ៉ាក់សាំង Sputnik V របស់ខ្លួនមានប្រសិទ្ធភាព ៩២ ភាគរយក្នុងការការពារមនុស្សពីការឆ្លងជំងឺកូវីដ ១៩ ។

មន្ទីរពេទ្យកណ្តាលរបស់ទីក្រុង Domodedovo បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ប្រជាជនដែលចង់ចាក់វ៉ាក់សាំងត្រូវតែចុះឈ្មោះនៅលើគេហទំព័ររដ្ឋាភិបាលជាមុន និងនាំមកនូវលទ្ធផលនៃការធ្វើតេស្តអវិជ្ជមានជំងឺកូវីដ ១៩ និងអត្តសញ្ញាណប័ណ្ណនៅថ្ងៃនោះ ។
ករណីឆ្លងជំងឺកូវីដ ១៩ បានកើនឡើងនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីខែកញ្ញា ប៉ុន្តែអាជ្ញាធរបានប្រឆាំងនឹងការដាក់ការបិទប្រទេសតឹងតែង ហើយបាននិយាយថា វិធានការគោលដៅគឺគ្រប់គ្រាន់ដើម្បីទប់ទល់នឹងវិបត្តិនេះ ។

អាជ្ញាធរបានបញ្ជាក់ពីករណីឆ្លងថ្មីចំនួន ២៦,៣៣៨ ករណីកាលពីថ្ងៃចន្ទ រួមមាន ៦,៥១១ ករណីនៅទីក្រុងម៉ូស្គូ និង ៣,៦៩១ នាក់នៅទីក្រុង St Petersburg ដែលបានធ្វើឲ្យចំនួនឆ្លងទូទាំងប្រទេសសរុបដល់ ២,២៩៥,៦៥៤ ករណីចាប់តាំងពីរោគរាតត្បាតចាប់ផ្ដើម ។
អាជ្ញាធរក៏បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៣៦៨ នាក់ផងដែរក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលធ្វើឲ្យចំនួនអ្នកស្លាប់ផ្លូវការកើនដល់ ៣៩,៨៩៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ក្រុមហ៊ុន Sputnik V បញ្ចុះបញ្ចូលឲ្យក្រុមហ៊ុន AstraZeneca រួមវ៉ាក់សាំងកូវីដជាមួយគ្នា
ចុចអាន ៖ វីដេអូលោក ពូទីន ក្អកខ្លាំងៗក្នុងកិច្ចប្រជុំ ធ្វើឲ្យគេបារម្ភថា គាត់ឆ្លងកូវីដ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


