ព័ត៌មានអន្ដរជាតិ
តាលីបង់ ចូលវាយឆ្មក់កន្លែងលាក់ខ្លួនរបស់ក្រុម IS សម្លាប់ និងចាប់ខ្លួនច្រើននាក់
អ្នកនាំពាក្យក្រុមតាលីបង់បានអះអាងថា ក្រុមយុទ្ធជនចលនារបស់ខ្លួនបានវាយឆ្មក់លើកន្លែងលាក់ខ្លួនមួយរបស់ក្រុម IS នៅភាគខាងជើងទីក្រុងកាប៊ុលកាលពីថ្ងៃសុក្រ ដោយសម្លាប់ និងចាប់ខ្លួនក្រុមសកម្មប្រយុទ្ធមិនបញ្ជាក់អត្តសញ្ញាណមួយចំនួន ។

អ្នកនាំពាក្យក្រុមតាលីបង់លោក Bilal Karimi បានប្រាប់សារព័ត៌មាន Associated Press ថា ការវាយឆ្មក់កាលពីថ្ងៃសុក្របានកើតឡើងនៅក្នុងទីក្រុង Charikar ខេត្ត Parwan ។
លោក Karimi បាននិយាយថា “ការវាយឆ្មក់នេះបានធ្វើឡើង បន្ទាប់ពីការចាប់ខ្លួនដោយក្រុមតាលីបង់នៃសមាជិក IS ចំនួន ២ នាក់ដែលជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវ ដែលបានកំណត់គោលដៅយានយន្តរបស់ក្រុមតាលីបង់នៅក្នុងទីក្រុង ដោយបណ្តាលឲ្យអ្នកប្រយុទ្ធ ៤ នាក់រងរបួស” ។

លោកបានបន្ថែមថា “អ្នកទាំងពីរត្រូវបានសាកសួរ ហើយព័ត៌មានដែលពួកគេបានផ្តល់ឲ្យ បានជួយក្រុមតាលីបង់កំណត់អត្តសញ្ញាណកន្លែងលាក់ខ្លួនរបស់ក្រុម IS” ។
ចាប់តាំងពីក្រុមតាលីបង់ដណ្តើមបានប្រទេសអាហ្វហ្គានីស្ថាន ក្រុមនេះបានធ្វើការបង្រ្កាបនៅខេត្ត Nangarhar និងខេត្ត Eastern ដែលក្រុម IS មានមូលដ្ឋាន និងលាក់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលបានកើតឡើងនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវបានបង្កើតឡើងដោយក្រុមសកម្មប្រយុទ្ធមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


