ព័ត៌មានអន្ដរជាតិ
WHO បានបង្កើនកម្រិតស្តង់ដាវ៉ាក់សាំងថៃ
អាជ្ញាធរបទប្បញ្ញត្តិជាតិថៃ (NRA) សម្រាប់វ៉ាក់សាំងបានឈានដល់កម្រិតទី៣ដែលជាកម្រិតខ្ពស់បំផុតលំដាប់ទី២នៅក្នុងប្រព័ន្ធចំណាត់ថ្នាក់បទប្បញ្ញត្តិរបស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី២៧ ខែសីហា។ នេះបើយោងតាមព័ត៌មានចេញផ្សាយនៅលើវេបសាយ។
ព័ត៌មាននេះត្រូវបានប្រកាសដោយអ្នកស្រីវេជ្ជបណ្ឌិត Marieangela Simao ជំនួយការរបស់អគ្គលេខាធិការ WHO ស្តីពីលទ្ធភាពទទួលបានឱសថ និងផលិតផលសុខភាព នៅក្នុងសន្និសីទអន្តរជាតិនៃអាជ្ញាធរបទប្បញ្ញត្តិឱសថ (ICDRA) ពីថ្ងៃទី២០ដល់២៤ ខែកញ្ញា។
ចំណាត់ថ្នាក់ត្រូវបានផ្តល់ បន្ទាប់ពីក្រុមការងារ WHO មួយបានប្រើ «ឧបករណ៍កំណត់ចំណាត់ថ្នាក់សកល (GBT) របស់អង្គការដើម្បីពិនិត្យគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសថៃ។

យោងតាម WHO បណ្តាប្រទេសកម្រិត៣មានប្រព័ន្ធស្ថិរភាព ដំណើរការល្អ និងបទប្បញ្ញត្តិរួមបញ្ចូលគ្នាជុំវិញការផលិតវ៉ាក់សាំង។
ទន្ទឹមជាមួយគ្នានេះ បណ្តាប្រទេសកម្រិត៤មានប្រព័ន្ធបទប្បញ្ញត្តិកម្រិតខ្ពស់ដែលបង្ហាញពីភស្តុតាងនៃការធ្វើឲ្យប្រសើរឡើងបន្តដំណើរការ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Thanakorn Wangboonkongchana បាននិយាយថា កាលពីថ្ងៃអាទិត្យម្សិលមិញ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា រីករាយដែលបានឮដំណឹងដ៏ជោគជ័យនេះ។ លោកនាយករដ្ឋមន្ត្រីបានកោតសរសើរដល់មន្ត្រីឱសថ និងសុខាភិបាលទាំងអស់សម្រាប់ការប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធសុខភាពសាធារណៈនេះ។
លោកមានប្រសាសន៍ថា ការប្រឹងប្រែងចេះតែបន្តនឹងជួយធ្វើឲ្យអាជ្ញាធរបទប្បញ្ញត្តិជាតិរបស់ប្រទេសកាន់តែល្អប្រសើរឡើងនៅក្នុងវិស័យផ្សេងៗទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


