ព័ត៌មានអន្ដរជាតិ
ស្លាប់កើនដល់ ១៩នាក់ ដោយសារព្យុះ Kompasu នៅ ហ្វីលីពីន
ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិកដ៏ខ្លាំងក្លាឈ្មោះ Kompasu នៅប្រទេស ហ្វីលីពីន បានកើនឡើងដល់ ១៩ នាក់ហើយ ខណៈមនុស្ស ១៣ នាក់នៅតែបាត់ខ្លួន។

ក្រុមប្រឹក្សាកាត់បន្ថយនិងគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយថា ចំនួនអ្នកស្លាប់អាចកើនឡើងដល់ ៣០ នាក់ ខណៈខ្លួនកំពុងផ្ទៀងផ្ទាត់របាយការណ៍អំពីការស្លាប់មនុស្ស ១១ នាក់ផ្សេងទៀតនិងម្នាក់ទៀតបាត់ខ្លួន ដោយសារការរអិលបាក់ដីនិងទឹកជំនន់ នៅតំបន់ភាគខាងជើងប្រទេសហ្វីលីពីននិងខេត្ត Palawan។
ព្យុះត្រូពិកនេះ បានបង្កឲ្យមានទឹកជំនន់និងការបាក់ដី។ មនុស្សជិត ២,០០០ នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

តំបន់ភាគខាងជើងប្រទេសហ្វីលីពីន ជាកន្លែងរងការវាយប្រហារធ្ងន់ធ្ងរបំផុត។ ការខូចខាតផ្នែកកសិកម្ម ត្រូវបានប៉ាន់ប្រមាណថាស្មើនឹងទំហំទឹកប្រាក់ ៩.៧ លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា Kompasu គឺជាព្យុះត្រូពិកទី ១៣ ដែលវាយប្រហារប្រទេសហ្វីលីពីន ក្នុងឆ្នាំនេះ។

ព្យុះទីហ្វុងនិងព្យុះត្រូពិក តែងតែវាយប្រហារប្រជុំកោះហ្វីលីពីន ដែលស្ថិតលើខ្សែក្រវ៉ាត់ព្យុះទីហ្វុង នៅប៉ែកខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ដោយឆក់យកជីវិតមនុស្សរាប់រយនាក់និងបង្កការខូចខាតរាប់ពាន់លានដុល្លារ។
មានព្យុះទីហ្វុងប្រហែល ២០ បានចូលប្រទេសហ្វីលីពីនជារៀងរាល់ឆ្នាំ។ ក្នុងចំណោមកោះទាំងអស់របស់ហ្វីលីពីន គឺកោះ Luzon និងកោះ Visayas រងគ្រោះញឹកញាប់ជាងគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ ស្លាប់និងបាត់ខ្លួនមនុស្ស ២០នាក់ ដោយសារព្យុះស៊ីក្លូន Kompasu នៅ ហ្វីលីពីន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


