Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា​ច្រៀង​-​រាំ​ទូទាំង​ប្រទេស អបអរការ​​ចាក់​វ៉ាក់សាំង​កូវីដ​បាន​១ប៊ីលាន​ដូស

បានផុស

នៅ

ប្រទេសឥណ្ឌា​​បានរៀប​ចំ​ពិធី​អបអរសាទរ​ទូទាំង​ប្រទេស​​ចំពោះ​ការ​សម្រេច​បាននូវ​​គោល​ដៅ​នៃ​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ដល់​ប្រជា​ជន​របស់​ខ្លួន​បាន​​​១​ប៊ីលាន​ដូស​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពីចាប់​ផ្តើម​ចាក់​កាល​ពី​ពាក់​កណ្តាល​ខែ​មករា​មក យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង​ការពារ​កូវីដរបស់​ប្រទេស​ឥណ្ឌា​​ចាក់​បាន​​ចំនួន​៣​ភាគ​៤​នៃ​ប្រជា​ជន​ធំ​ពេញ​៩៤៤​លាន​នាក់​ហោច​ណាស់​បាន​១​ដូស ប៉ុន្តែ​មាន​តែ​៣១​%​ប៉ុណ្ណោះ​ចាក់​បាន​២​ដូស។ រដ្ឋាភិបាល​ចង់​ឲ្យ​មនុស្ស​ធំ​ពេញ​វ័យ​​ចាក់​​ឲ្យ​បាន​ទាំង​អស់​គ្នា​នៅ​ឆ្នាំ​នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi បាន​និយាយ​តាម Twitter ថា ៖«ឥណ្ឌា​បានចារ​ប្រវត្តិ​សាស្ត្រ​ហើយ។ យើងកំពុង​ឃើញ​ជោគជ័យ​នៃ​វិទ្យាសាស្ត្រ​ឥណ្ឌា សហគ្រាស និង​ស្មារតី​រួប​រួម​នៃ​ប្រជា​ជន​ឥណ្ឌា (១.៣​ប៊ី​លាន​នាក់​)»។

លោក Modi បាន​កត់​សំគាល់​ឱកាស​នេះ​ដោយ​បាន​សន្ទនា​​ជា​មួយ​បុគ្គលិក​សុខាភិបាល និង​សន្តិសុខ​ម្នាក់​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​កន្លែង​ក្នុង​ទី​ក្រុង​ញ៉ូវ​ដេលី។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ប្រកាស​អំពី​កម្មវិធី​ប្រគំតន្ត្រី និង​កម្មវិធី​ផ្សេង​ៗ​ទូទាំង​ប្រទេស ហើយ​មាន​ការ​បំភ្លឺ​​ភ្លើង​យ៉ាង​ស្រស់​ឆើត​ឆាយ​​នៅ​វិមាន​ជាតិ​នានា​ក្នុង​នោះមាន​ទាំង​នៅ​ពន្ធនាគារ​សម័យ​អាណានិគម​ផង​ដែរ។

វ៉ាក់សាំង​ជិត​៩០​%​ដែល​បាន​ចាក់​នៅ​ប្រទេស​ឥណ្ឌាទទួល​បានម​ក​ពី​វិទ្យាស្ថាន Serum ឥណ្ឌា (SII) ដែល​​ផលិត​វ៉ាក់សាំង AstraZeneca (AZN.L)។ វិទ្យាស្ថាន SII បាន​បង្កើន​សមត្ថភាព​​លើស​​៣​ដងនៃ​សមត្ថភាព​របស់​ខ្លួន​ចាប់​តាំង​ពី​ខែ​មេសា​មក ហើយ​ឥឡូវ​​អាច​ផលិត​បាន​ដល់​២២០​លាន​ដូស​ក្នុង​មួយ​ខែ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម