ព័ត៌មានអន្ដរជាតិ
បៃដិន ប្រកាសក្តែងៗ អាមេរិក នឹងការពារតៃវ៉ាន់ បើ ចិន វាយប្រហារ
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាការពារកោះតៃវ៉ាន់ ពីការលុកលុយរបស់ចិន។ លោកបានលើកឡើងបែបនេះនៅក្នុងកម្មវិធី CNN town hall កាលពីយប់ថ្ងៃព្រហស្បតិ៍។
ពិធីករ CNN លោក Anderson Cooper បានសួរទៅលោក បៃដិនថា “តើអ្នកកំពុងនិយាយថាអាមេរិកនឹងការពារតៃវ៉ាន់ ប្រសិនបើចិនវាយប្រហារមែនទេ?”។ ពេលនោះលោកប្រធានាធិបតីបានឆ្លើយតបថា “មែនហើយ យើងមានការប្តេជ្ញាចិត្តក្នុងការធ្វើដូច្នេះ”។

ស្របពេលជាមួយគ្នានោះដែរ ទស្សនិកជនម្នាក់បានសួរទៅលោក បៃដិន អំពីការធ្វើតេស្តមីស៊ីលលឿនជាងសំឡេងរបស់ចិននាពេលថ្មីៗនេះ ហើយបានសួរទៅលោកថា តើសហរដ្ឋអាមេរិកនឹងប្រឆាំងចិនដែរឬក៏អត់?
លោក បៃដិន បានឆ្លើយតបថា កុំព្រួយបារម្ភអំពីថាតើអាវុធទាំងនោះមានកម្លាំងខ្លាំងប៉ុនណា សហរដ្ឋអាមេរិកមានយោធាខ្លាំងបំផុតនៅលើពិភពលោក។
ទន្ទឹមនោះ លោក បៃដិន ក៏បានច្រានចោលគំនិតដែលថា លោកចង់ចាប់ផ្តើមសង្គ្រាមត្រជាក់មួយទៀតជាមួយចិនផងដែរ។

លោក បៃដិន លើកឡើងថា “ខ្ញុំមិនចង់បានសង្គ្រាមត្រជាក់ជាមួយចិនទេ។ ខ្ញុំគ្រាន់តែចង់ឲ្យចិនយល់ថា យើងនឹងមិនថយក្រោយទេ ហើយយើងនឹងមិនផ្លាស់ប្តូរទស្សនៈរបស់យើងឡើយ”។
កាលពីខែមុន ទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះចម្បាំងរាប់សិបគ្រឿង ឆ្ពោះទៅកាន់តំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដើម្បីបង្ហាញសាច់ដុំយោធានៅក្នុងតំបន់។

ទីក្រុងប៉េកាំង បានចាត់ទុកតៃវ៉ាន់ជាខេត្តផ្តាច់ខ្លួន ហើយអះអាងថា កោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ភាគីទាំងពីរ បានបំបែកគ្នាក្នុងឆ្នាំ១៩៤៩ ហើយប្រទេសចិន បាននិងកំពុងបង្កើនសម្ពាធលើកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។
សហរដ្ឋអាមេរិកមិនទទួលស្គាល់តៃវ៉ាន់ជាផ្លូវការទេ ប៉ុន្តែបានរក្សាទំនាក់ទំនងក្រៅផ្លូវការនិងគាំទ្ររដ្ឋាភិបាលប្រជាធិបតេយ្យកោះនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Fox
ចុចអាន៖ អាមេរិក ព្រមាន ចិន ឲ្យឈប់រករឿង តៃវ៉ាន់
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


