ព័ត៌មានអន្ដរជាតិ
ទីបំផុត ធនាគារ ថៃ សងជំងឺចិត្តដល់ជនរងគ្រោះដែលបាត់លុយក្នុងកុងពីការ Hack
លោកឧត្តមសេនីយ៍ឯក Damrongsak Kittipraphat អគ្គស្នងការរងនគរបាលជាតិថៃ បានបញ្ជាក់កាលពីថ្ងៃពុធថា ធនាគារបានប្រគល់សាច់ប្រាក់ទៅជនរងគ្រោះនៃការឆបោក ឬការលួចចូលតាមកាតក្រេឌីដ ឬ កាតឌឺបីត (Credit card or Debit Card) ។

ទន្ទឹមនោះ ធនាគារមួយចំនួននឹងរាយការណ៍លួចចូលទៅក្នុងគណនី (Hacked account) ទៅការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅថ្ងៃព្រហស្បតិ៍នេះ ។

លោក Damrongsak បាននិយាយថា មនុស្សប្រហែល ៤,៨០០ នាក់ដែលមានកាតឌឺបីត ត្រូវបានបោកប្រាស់ក្នុងចំណោមទឹកប្រាក់ប្រមាណ ៣០ លានបាត ខណៈដែល ៥,៣០០ នាក់ដែលមានកាតក្រេឌីដ បានបាត់បង់ប្រាក់សរុបចំនួន ១០០ លានបាត ។

លោកបានបន្ថែមថា ការស៊ើបអង្កេតយ៉ាងហ្មត់ចត់នឹងត្រូវអនុវត្តភ្លាមៗ នៅពេលដែលធនាគារផ្តល់ភស្តុតាងដល់ប៉ូលិស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ ខេត្ត ថៃ ចំនួន២ ជាប់ កម្ពុជា រកឃើញអ្នកឆ្លងកូវីដបំប្លែងខ្លួន មិនខ្លាចវ៉ាក់សាំង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ