ព័ត៌មានអន្ដរជាតិ
អ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណ ចូលបំផ្ទុះធនាគារចំនួន ៧ នៅ មីយ៉ាន់ម៉ា
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា សាខាចំនួន ៧ របស់ធនាគារឯកជន KBZ ត្រូវបានបំផ្ទុះដោយអ្នកវាយប្រហារមិនស្គាល់អត្តសញ្ញាណ នៅកណ្តាលទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ។
កាសែត Myanmar Now បានរាយការណ៍ថា ការផ្ទុះនេះបានកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ធនាគារឯកជនរបស់ប្រទេសបានចាប់ផ្តើមផ្ទេរព័ត៌មានអំពីអតិថិជនរបស់ពួកគេ ទៅកាន់រដ្ឋាភិបាលយោធា ។
សារព័ត៌មានបានកត់សម្គាល់ថា អាជ្ញាធរមីយ៉ាន់ម៉ាបានទាមទារឲ្យមានការលាតត្រដាងព័ត៌មាននេះ ដើម្បីតាមដានការផ្តល់មូលនិធិនៃសកម្មភាពប្រឆាំងរដ្ឋាភិបាល ។
ដកស្រង់សម្តីដោយកាសែត Myanmar Now អ្នកស្រុកសុំមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា “ខ្ញុំគិតថា ធនាគារ KBZ បានក្លាយជាគោលដៅមួយ ព្រោះវាត្រូវបានគេជឿថា បានចែករំលែកព័ត៌មានអំពីអ្នកដែលសង្ស័យថា បានបរិច្ចាគប្រាក់ដើម្បីគាំទ្របដិវត្តន៍ ហើយថែមទាំងបង្កកគណនីដែលប្រើសម្រាប់គោលបំណងនេះផងដែរ” ។
កាសែតបានបន្ថែមថា គណនីមួយចំនួនដែលបានប្រើប្រព័ន្ធទូទាត់តាមអ៊ីនធឺណិត KBZ Pay របស់ធនាគារដើម្បីផ្ទេរប្រាក់ទៅសមាជិកនៃចលនាមិនគោរពច្បាប់ស៊ីវិល ត្រូវបានផ្អាក ។
រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាដែលប្រតិបត្តិការនៅក្នុងតំបន់ ទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ។
គួរបញ្ជាក់ថា យោធាបានឡើងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ១ ខែកុម្ភៈ ក្រោមលេសថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលកំពុងកាន់អំណាចនៅពេលនោះ បានបន្លំការបោះឆ្នោតសកលនៅខែវិច្ឆិកា ឆ្នាំ ២០២០ ហើយក្រោយមករដ្ឋប្រហារយោធាបានបង្កឲ្យមានរលកនៃការតវ៉ាស៊ីវិល និងបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ យោធា មីយ៉ាន់ម៉ា ចោទ UN ថា កំពុងញុះញង់ឲ្យមានអំពើហិង្សា ក្នុងប្រទេស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ចរាចរណ៍២ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore