ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តរកឃើញវីរុសកូវីដបំប្លែងខ្លួន គ្រោះថ្នាក់ មិនខ្លាចវ៉ាក់សាំង
អ្នកវិទ្យាសាស្ត្រនៅប្រទេសអាល្លឺម៉ង់ បានព្រមាននៅក្នុងការសិក្សាថ្មីមួយថា វីរុសកូវីដ-១៩បំប្លែងខ្លួនមួយប្រភេទ អាចយកឈ្នះវ៉ាក់សាំង ហើយនឹងបង្កជាគ្រោះថ្នាក់ ប្រសិនបើវីរុសនេះ លេចឡើងជាថ្មីម្តងទៀត។
នៅក្នុងទស្សនាវដ្តី Newsweek ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា វីរុសបំប្លែងខ្លួន A.30 អាចយកឈ្នះវ៉ាក់សាំង Pfizer និង AstraZeneca។ ប៉ុន្តែ វីរុសបំប្លែងខ្លួននេះ មិនត្រូវបានគេមើលឃើញអស់រយៈពេលជាច្រើនខែមកហើយ។

តាមពិតទៅ វីរុសប្រភេទ A.30 ត្រូវបានគេឃើញចុងក្រោយបំផុត កាលពីខែឧសភា និងខែមិថុនាឆ្នាំ២០២១។
ទិន្នន័យពី GISAID បានបង្ហាញពីករណីវីរុស A.30 ចំនួន៥ករណី នៅទូទាំងពិភពលោក។ ក្នុងនោះមាន ៣ករណីនៅប្រទេសអង់ហ្គោឡា មួយករណីនៅស៊ុយអែត និងមួយករណីទៀតនៅចក្រភពអង់គ្លេស។

អ្នកវិទ្យាសាស្ត្រនៅប្រទេសអាល្លឺម៉ង់បាននិយាយថា វីរុសប្រភេទ A.30 ទាមទារឲ្យមានការត្រួតពិនិត្យយ៉ាងជិតស្និទ្ធ និងរៀបចំវិធានការតបតឲ្យបានឆាប់រហ័សបំផុត ថ្វីបើវាមិនរីករាលដាលទូលំទូលាយក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ក្រុមអ្នកជំនាញបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ លើវីរុសបំប្លែងខ្លួនក្លាយពូជពី Delta ឈ្មោះ AY.4.2 ដែលកំពុងរីករាលដាលនៅក្នុងប្រទេសអង់គ្លេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Deseret
ចុចអាន៖ ទោះចាក់វ៉ាក់សាំង២ដូស អ្នកនៅតែអាចចម្លងកូវីដទៅគ្រួសារ បានយ៉ាងងាយ
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


