សុខភាព
ទោះចាក់វ៉ាក់សាំង២ដូស អ្នកនៅតែអាចចម្លងកូវីដទៅគ្រួសារ បានយ៉ាងងាយ
អ្នកជំនាញដែលសិក្សាករណីឆ្លងកូវីដក្នុងគ្រួសារនៅចក្រភពអង់គ្លេសបានព្រមានថា មនុស្សដែលចាក់វ៉ាក់សាំងបាន២ដូស គឺនៅតែឆ្លង ហើយចម្លងវាទៅកាន់អ្នកដែលរស់នៅជាមួយបានយ៉ាងងាយ។
ថ្វីបើពួកគេមិនចេញរោគសញ្ញា ឬមានរោគសញ្ញាតិចតួចក៏ដោយ ប៉ុន្តែឱកាសនៃការចម្លងមេរោគទៅអ្នកផ្ទះ ដែលមិនបានចាក់វ៉ាក់សាំង គឺមានប្រហែល២ភាគ៥ ឬ ៣៨%។ អត្រានេះធ្លាក់ចុះដល់ ១ភាគ៤ ឬ ២៥% ប្រសិនបើអ្នកផ្ទះ បានទទួលថ្នាំបង្ការពេញលេញដូចគ្នា។

អ្នកជំនាញនៅសាកលវិទ្យាល័យ Imperial College London បានព្រមានថា មនុស្សដែលអត់ទទួលវ៉ាក់សាំង មិនអាចពឹងផ្អែកលើអ្នកចាក់វ៉ាក់សាំងនៅជុំវិញពួកគេ ក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លងបាននោះទេ។
វ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ធ្ងន់ធ្ងរ និងការស្លាប់ ប៉ុន្តែមិនអាចបញ្ឈប់ការឆ្លងបានឡើយ ជាពិសេសចាប់តាំងពីការលេចឡើងនៃវីរុសបំប្លែងខ្លួន Delta។ យូរៗទៅ ប្រសិទ្ធភាពការពារដែលផ្តល់ដោយវ៉ាក់សាំងនឹងថយចុះ ហើយត្រូវការការចាក់ដូសជំរុញបន្ថែមទៀត។

សាស្ត្រាចារ្យ Ajit Lalvani សហប្រធាននៃការសិក្សា មកពីសាកលវិទ្យាល័យ Imperial College London ចក្រភពអង់គ្លេស បាននិយាយថា “ការឆ្លងជាបន្តដែលយើងកំពុងឃើញរវាងអ្នកចាក់វ៉ាក់សាំង បានបង្ហាញពីភាពចាំបាច់សម្រាប់អ្នកដែលមិនបានទទួលថ្នាំបង្ការ ក្នុងការទៅចាក់ដើម្បីការពារខ្លួនពីការឆ្លងមេរោគ និងឈឺកូវីដធ្ងន់ធ្ងរ ជាពិសេស ដោយសារតែ នឹងមានមនុស្សកាន់តែច្រើននឹងចំណាយពេលនៅខាងក្នុងកន្លែងបិទជិតអំឡុងរដូវរងា”។
យើងបានរកឃើញថា ភាពងាយនឹងឆ្លងមេរោគបានកើនឡើងរួចទៅហើយក្នុងរយៈពេលពីរបីខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទីពីរ ដូច្នេះអ្នកដែលមានសិទ្ធិទទួលការចាក់ថ្នាំបង្ការដូសជំរុញ គួរតែទៅចាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ វ៉ាក់សាំង Sinovac ដូសទី៣ បង្កើនកម្រិតអង់ទីគ័រ ខ្លាំងក្លា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


