Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ Duterte​ គំរាម​ដាក់​ទណ្ឌ​កម្ម​មន្ត្រី​រឿង​ចាក់​វ៉ាក់សាំង​កូវីដ​យឹត

បានផុស

នៅ

ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte កាល​ពីថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​មូលដ្ឋាន​សម្រាប់​​ការ​​​ធ្លាក់​​​ចុះ​ដែល​ស្ថិត​នៅ​ពី​ក្រោយ​គោល​ដៅ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ស្រប​ពេល​ប្រទេស​កំពុង​ស្វែង​រក​ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ។​

ហ្វីលីពីន​​ដែល​ជា​ប្រទេស​អាស៊ី​រងវិបត្តិ​កូវីដធ្ងន់​ធ្ងរមួយ​រហូត​ដល់​​ពេល​​នេះ​​បាន​​បាន​ចាក់​វ៉ាក់សាំងពេញ​លេញ​ជាង​១​ភាគ​៣​នៃ​ប្រជា​ជន​មាន​សិទ្ធិ​ចាក់​​៧៧​លាន​នាក់។

លោក Rodrigo Duterte
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Duterte បាន​លើក​ឡើង​ថា គ្មាន​មូលហេតុ​​អ្វី​ទាំង​អស់​ដែល​ការ​ចាក់​វ៉ាក់សាំង​​មិន​អាច​កើន​​ឡើង​ដល់​​​ហោច​ណាស់​​១​លាន​នាក់​​ក្នុង​មួយ​ថ្ងៃ​ ពី​មធ្យម​៥០​ម៉ឺន​នាក់​ចាប់​តាំង​ពី​ប្រទេស​​មាន​​​វ៉ាក់សាំង​ស្តុក​ទុក​គ្រប់​គ្រាន់។

ក្នុង​ថ្លែង​សុន្ទរកថា​ថត​ទុក​ចាក់​ផ្សាយកាល​ពី​ថ្ងៃ​ពុធ លោក Duterte មាន​ប្រសាសន៍​ថា ៖«យើង​បាន​ឃើញ​ពីបន្ទាត់​កំហុស​ក្នុង​រូបភាព​ទូទៅ​ចំពោះ​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​យើង។ ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ»។

ប្រធានាធិបតី​រូប​នេះ​បញ្ជាក់​ថា ៖«មន្ត្រី​មូលដ្ឋាន​ដែល​មិន​បាន​អនុវត្ត​ ឬ​ប្រើ​ប្រាស់​វ៉ាក់សាំង​ដែល​បាន​ផ្តល់​ឲ្យ​ពួក​គេ​ឲ្យ​បាន​លឿន​បំផុត​​ទេ នឹង​ត្រូវ​បាន​​ដាក់​ទណ្ឌកម្ម និង​ទទួល​ខុស​ត្រូវ»។ ទោះ​បី​ជា​យ៉ាង​ណា​លោក​មិន​បាន​បង្អុល​បង្ហាញ​ពី​​​ទណ្ឌកម្ម​បែប​ណា​ទេ។​

រដ្ឋាភិបាល​ហ្វីលីពីន​បាន​កំពុង​បន្ធូរ​បន្ថយ​បំរាម​កូវីដ-១៩​បណ្តើរ​ៗ​ហើយ ហើយ​កាល​ពី​ថ្ងៃ​ពុធបាន​ប្រកាស​ថា បំរាម​គោចរ​ពេល​យប់​ត្រូវ​បាន​ដក​ចេញ​នៅ​ក្នុង​ទី​ក្រុង​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម