ព័ត៌មានអន្ដរជាតិ
ថៃចាប់ខ្លួន CEO ក្រុមហ៊ុនលក់ស្រោមដៃពេទ្យមួយទឹកទៅអាមេរិក
ប៉ូលិសទីក្រុងបាំងកក ប្រទេសថៃ បានចាប់ខ្លួននាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនផលិតផលពេទ្យថៃ បន្ទាប់ពីសារព័ត៌មាន CNN បានស៊ើបអង្កេតជុំវិញការលក់ស្រោមដៃពេទ្យមួយទឹកទៅអាមេរិក។
ការិយាល័យស៊ើបអង្កេតកណ្តាលថៃ (CIB) បាននិយាយថា លោក Kampee Kampeerayannon នាយកប្រតិបត្តិរបស់ក្រុមហ៊ុន SkyMed និងជាអតីតមន្ត្រីទ័ពជើងអាកាសថៃជាន់ខ្ពស់ត្រូវបានឃុំខ្លួន បន្ទាប់ពីចៅក្រមម្នាក់បានចេញដិកា។
យោងតាមប៉ូលិសថៃថា មេដឹកនាំក្រុមហ៊ុនរូបនេះប្រឈមនឹងការចោទប្រកាន់ពីបទក្លែងបន្លំសាធារណៈ និងចែកចាយព័ត៌មានក្លែងក្លាយដោយកុំព្យួទ័រ។ យ៉ាងណា ប៉ូលិសថា លោក Kampee បានច្រានចោលការចោទប្រកាន់ទាំងអស់លើលោក។

ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ CIB បាននិយាយថា នាយកប្រតិបត្តិក្រុមហ៊ុន Sufficiency Economy City ដែលជាក្រុមហ៊ុនមេរបស់ SkyMed ត្រូវបានចាប់ខ្លួនក្នុងទីក្រុងបាំងកកកាលពីថ្ងៃអង្គារ៍ដោយមិនដាក់ឈ្មោះ Kampee ទេ។
លោក Jirabhob Bhuridej ប្រធានការិយាល័យស៊ើបអង្កេតកណ្តាលថៃបាននិយាយក្នុងសន្និសីទកាសែតថា ៖«យើងកំពុងជំរុញឲ្យភាគីខូចខាតណាចេញមុខ និងផ្តល់ព័ត៌មានដល់យើង។ មានឧ្រកិដ្ឋជនដែលកំពុងកេងប្រវ័ញ្ចក្នុងស្ថានភាពអាក្រក់ដែលសម្ភារៈពេទ្យមានតម្រូវការខ្ពស់ ហើយបានបោកប្រាសប្រជាជនដែលសង្ឃឹមលើពួកគេ»។
«នេះកំពុងធ្វើឲ្យខូចដល់អ្នកផលិតសម្ភារៈវេជ្ជសាស្ត្រស្របច្បាប់នៅប្រទេសថៃ»។
CIB ធ្លាប់បាននិយាយថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ FBI ចំពោះការស៊ើបអង្កេតលើក្រុមហ៊ុន SkyMed ជាការឆ្លើយតបនឹងបណ្តឹងពីអតិថិជននៅអាមេរិក។
ឥឡូវនេះ CIB និយាយថា អតិថិជននៅអាមេរិកបានចំណាយប្រាក់៦.២លានដុល្លារដើម្បីទិញស្រោមដៃ២លានកេសពីក្រុមហ៊ុន SkyMed។ ប៉ុន្តែចាប់តាំងពីលុយត្រូវបានភ្ជាប់ទៅក្រុមហ៊ុនក្នុងខែធ្នូ ឆ្នាំ២០២០ ដែលបានបង់៤០%មក មិនទាន់មានស្រោមដៃណាមួយទៅដល់អតិថិជនអាមេរិកទេ។

លោក Jirabhob និយាយថា ៖«រដ្ឋាភិបាលថៃកំពុងយកចិត្តទុកដាក់លើបញ្ហានេះ ហើយយើងនឹងធ្វើឲ្យប្រាកដថា ផ្តល់យុត្តិធម៌ដល់ភាគីខូចខាត»។
ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិកដើម្បីផ្គត់ផ្គង់ស្រោមដៃពេទ្យដែលមានតម្លៃរាប់លានដុល្លារអាមេរិក ប៉ុន្តែបែរជាផ្គត់ផ្គង់ស្រោមដៃជ័រគ្មានគុណភាព ឬស្រោមដៃមួយទឹកដែលដាក់ក្នុងប្រអប់ដោយបញ្ជាក់ថា ជាស្រោមដៃថ្នាក់វេជ្ជសាស្ត្រ។ ស្រោមដៃខ្លះថែមទាំងមានទឹក សើម និងកខ្វក់ទៀតផង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ