ព័ត៌មានអន្ដរជាតិ
ចិន ផ្ទុះកំហឹងលើ អាមេរិក ក្រោយយន្តហោះយោធាចុះចតនៅ តៃវ៉ាន់ ទាំងដែលគ្មានទំនាក់ទំនងការទូត
ប្រព័ន្ធផ្សព្វផ្សាយនៅតៃវ៉ាន់បានរាយការណ៍ថា សមាជិកសភាអាមេរិកបានហោះទៅកាន់កោះតៃវ៉ាន់ ដោយជិះយន្តហោះយោធាអាមេរិកកាលពីថ្ងៃអង្គារ ខណៈដំណឹងនេះបានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីប្រទេសចិន ។
ទូរទស្សន៍តៃវ៉ាន់ TVBS បានរាយការណ៍ថា សមាជិកទាំងសភាតំណាងរាស្ត្រអាមេរិក និងព្រឹទ្ធសភាបានធ្វើទស្សនកិច្ចនៅក្រុងតៃប៉ិ ។ ទន្ទឹមនោះ ទូរទស្សន៍នេះក៏បានផ្សាយវីដេអូនៃយន្តហោះដែលគេកំណត់ថាបានដឹកសមាជិកសភាអាមេរិកផងដែរ ប៉ុន្តែឈ្មោះ និងគោលបំណងនៃដំណើរទស្សនកិច្ចរបស់ពួកគេ មិនត្រូវបានគេបង្ហាញឲ្យដឹងឡើយ ។
វាជារឿងមិនធម្មតានោះទេដែលយន្តហោះយោធាអាមេរិកចុះចតនៅតៃវ៉ាន់ ព្រោះអាមេរិក និងតៃវ៉ាន់គ្មានទំនាក់ទំនងការទូតផ្លូវការណាមួយឡើយ ។ ការហោះហើរនេះបានធ្វើឡើង ក្រោយការហោះហើរលើកចុងក្រោយកាលពីខែមិថុនា ដែលយន្តហោះយោធាអាមេរិកបាននាំសមាជិកព្រឹទ្ធសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ ហើយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានជួបពួកគេនៅព្រលានយន្តហោះ ។
ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិចិនកាលពីថ្ងៃអង្គារបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដំណើរទស្សនកិច្ចចុងក្រោយនេះ ។
ក្រសួងបាននិយាយថា “តៃវ៉ាន់គឺជាផ្នែកដ៏ពិសិដ្ឋ និងមិនអាចបំបែកបាននៃទឹកដីចិន សកម្មភាពរបស់ភាគីអាមេរិកបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ហើយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពទឹកដីរបស់ចិន និងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់” ។
សេចក្តីថ្លែងការណ៍នេះក៏បានព្រមានសហរដ្ឋអាមេរិក “ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុរបស់ខ្លួន បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពបំផ្លិចបំផ្លាញ ដែលនាំឲ្យភាពតានតឹងកាន់តែកើនឡើងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងបញ្ឈប់ការបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងបំបែកខ្លួន “ឯករាជ្យតៃវ៉ាន់” ។
បន្ថែមពីនេះ អ្នកនាំពាក្យយោធាចិនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនក៏បានធ្វើការល្បាតត្រៀមប្រយុទ្ធក្នុងទិសដៅនៃច្រកសមុទ្រតៃវ៉ាន់ផងដែរ ។
អ្នកនាំពាក្យបាននិយាយថា សមយុទ្ធនេះគឺសំដៅទៅលើពាក្យសម្ដី និងសកម្មភាពខុសធ្ងន់ធ្ងររបស់ប្រទេសមួយចំនួនលើតៃវ៉ាន់ និងសកម្មភាពរបស់ពួកអបគមន៍តៃវ៉ាន់ ហើយបានពណ៌នាថា វាជាវិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាពរបស់ចិន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក ផ្តល់ជំនួយយោធាប្រចាំឆ្នាំជា មីស៊ីលល្បឿនលឿនជាងសំឡេងដល់ តៃវ៉ាន់ ដើម្បីទប់ទល់ ចិន
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២២ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


