ព័ត៌មានអន្ដរជាតិ
ប៉ូលិសព្រំដែន អង់គ្លេស រកឃើញកូកាអ៊ីន តម្លៃ ៤៤ លានដុល្លារ នៅក្នុងឡានដឹកទំនិញ អាហារសម្រន់
ប៉ូលិសព្រំដែនអង់គ្លេសបាននិយាយថា កូកាអ៊ីនតម្លៃ ៤៤ លានដុល្លារ (៣៣ លានផោន) ត្រូវបានរកឃើញ នៅក្នុងឡានដឹកទំនិញនំខ្ទឹមបារាំងបំពង ក្នុងក្រុង Coquelles ប្រទេសបារាំង។
យោងតាមទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ (NCA) បានឲ្យដឹងថា មន្ត្រីកងកម្លាំងព្រំដែន បានប្រទះឃើញការដឹកជញ្ជូនទម្ងន់ ៩២២ ផោន (៤១៨ គីឡូក្រាម) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបញ្ឈប់ឡានដឹកទំនិញមួយ ដែលបម្រុងធ្វើដំណើរចូលទៅកាន់ចក្រភពអង់គ្លេស។
Piotr Perzenowski អាយុ ៣០ ឆ្នាំត្រូវបានចោទប្រកាន់ពីបទរត់ពន្ធការដឹកជញ្ជូននេះ ហើយបានបង្ហាញខ្លួននៅតុលាការ Folkestone Magistrates របស់ Kent នៅព្រឹកថ្ងៃសៅរ៍។ បុរសរូបនេះ ត្រូវបានឃុំខ្លួន ហើយគ្រោងនឹងបង្ហាញខ្លួននៅតុលាការ Canterbury Crown នៅថ្ងៃទី ១៣ ខែធ្នូ។
មេបញ្ជាការសាខារបស់ NCA លោក Mark Howes បាននិយាយថា “នេះគឺជាចំនួនដ៏ច្រើន នៃគ្រឿងញៀនដែលត្រូវបានដកចេញពីចរាចរ” ។
លោក Howes បានបន្ថែមថា “ការរឹបអូសនឹងដកហូតក្រុមឧក្រិដ្ឋកម្ម ដែលបានរៀបចំទទួលខុសត្រូវចំពោះប្រាក់ចំណេញ ដែលនឹងធ្វើឲ្យមានបទល្មើសកាន់តែច្រើន” ។
លោក Howes បាននិយាយថា “ការធ្វើការជាមួយដៃគូរបស់យើង ដូចជាកម្លាំងព្រំដែន យើងនឹងបន្តប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងកម្រិត A ក្នុងបេសកកម្មរបស់យើង ដើម្បីការពារសាធារណៈជន”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


