Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បាញ់បង្ហោះផ្កាយរណបថ្មី សម្រាប់អង្កេតផែនដី

បានផុស

នៅ

ចិន បានបាញ់បង្ហោះផ្កាយរណបអង្កេតផែនដីថ្មីមួយ ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយព្យ នៃប្រទេស នៅព្រឹកថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្កាយរណប Gaofen-3 02 ត្រូវបានបាញ់បង្ហោះ​ដោយរ៉ុក្កែត Long March-4C នៅម៉ោង ៧:៤៥ ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ហើយបានចូល​ទៅ​ក្នុង​គន្លង​ ដែល​បាន​គ្រោង​ទុក​ដោយ​ជោគជ័យ។

ផ្កាយរណបនេះ ​នឹងដំណើរការក្នុងគន្លងព្រះអាទិត្យក្នុងពេលដំណាលគ្នានៅរយៈកម្ពស់ ៧៥៥ គីឡូម៉ែត្រ ហើយនឹ​ងត្រូវបានភ្ជាប់ជាមួយផ្កាយរណប Gaofen-3 ដែលធ្វើដំណើរជុំវិញគន្លង​ ដើម្បី​បង្កើត​ជា​ក្រុម​ផ្កាយរណប​រ៉ាដា​ដីគោក។ វានឹងធ្វើ​ឲ្យ​ប្រសើរឡើងនូវសមត្ថភាពត្រួតពិនិត្យ​ នៃ​ការ​សង្កេត​នាវា​សមុទ្រ ក៏​ដូចជា​ការ​តាម​ដាន​ភាព​អាសន្ន​នៅ​សមុទ្រ និងបរិស្ថានធម្មជាតិ​នៅ​លើ​គោក។

ជាពិសេស វានឹងបម្រើដល់វិស័យការពារ និងកាត់បន្ថយគ្រោះមហន្តរាយសមុទ្រ ការត្រួត​ពិនិត្យ​បរិស្ថាន​សមុទ្រ​ថាមវន្ត ការ​ការពារ​បរិស្ថាន ការ​អភិរក្ស​ទឹក កសិកម្ម និង​ឧតុនិយម។

ផ្កាយរណប Gaofen-3 02 ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បណ្ឌិត្យសភា​ បច្ចេកវិទ្យា​អវកាសចិន និង​រ៉ុកកែត​ដឹក​ជញ្ជូន​ដោយ Shanghai Academy of Spaceflight Technology ។

គួរ​បញ្ជាក់​ថា ​ការបាញ់បង្ហោះនេះ គឺជាបេសកកម្មលើកទី ៣៩៨ សម្រាប់​រ៉ុកកែត​នាវា​ផ្ទុក​យន្តហោះ​ស៊េរី Long March ៕

ប្រែសម្រួល៖ ​សាង ស្រីល័ក្ខ

ប្រភព៖Xinhua

ចុចអាន៖តាលីបង់ ថា មានតែ ចិន ទេ ដែលអាចជួយកសាង អាហ្វហ្គានីស្ថាន ឡើងវិញបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម