ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជូនទាហានជិត ១០ម៉ឺននាក់ទៅព្រំដែន ត្រៀមវាយលុកអ៊ុយក្រែន ត្រឹមចុងខែមករា (មានវីដេអូ)
ប្រទេសរុស្ស៊ី គ្រោងនឹងវាយលុកអ៊ុយក្រែននៅត្រឹមចុងខែមករា បន្ទាប់ពីបានបញ្ជូនទាហានជាង ៩២,០០០ នាក់ទៅកាន់ព្រំដែន។ នេះបើយោងតាមឧត្តមសេនីយ៍កំពូលនៅទីក្រុង គៀវ។

កងកម្លាំងរបស់លោក Vladimir Putin រួមមានទាំងរថក្រោះ មីស៊ីល និងនាវាចម្បាំង ត្រូវបានដាក់ពង្រាយនៅពាសពេញព្រំដែនចាប់ពីប្រទេសបេឡារុស ទៅភាគខាងជើង, ទឹកដីដែលគាំទ្រដោយពួកផ្តាច់ខ្លួននៅភាគខាងកើត, និងនៅលើច្រាំងនៃសមុទ្រខ្មៅក្នុងឧបទ្វីបគ្រីមៀ។

ការវាយលុកនឹងរួមបញ្ចូលទាំងការចុះចតនៅឯទីក្រុងកំពង់ផែ Odessa និង Mariupol, ការវាយប្រហារពីអាកាស និងការទម្លាក់គ្រាប់បែក និងការលុកលុយដោយរថពាសដែកនៅភាគខាងកើត, និងការលុកលុយដីគោកតាមរយៈប្រទេសបេឡារុស។

ផែនទីដែលបានចែករំលែកជាមួយគេហទំព័រ Military Times បានបង្ហាញពីរបៀបដែលចារកម្មអ៊ុយក្រែន កំពុងត្រៀមខ្លួនសម្រាប់ការលុកលុយបង្ហូរឈាម និងកាចសាហាវ។

លោកឧត្តមសេនីយទោ Kyrylo Budanov បាននិយាយថា សមយុទ្ធយោធា Zapad ដ៏ធំសម្បើមរបស់លោក Putin ដែលធ្វើឡើងរួមគ្នាជាមួយកងកម្លាំងបេឡារុសកាលពីខែមុន បានបង្ហាញថា ទាហានឆ័ត្រយោងជាង ៣,៥០០ នាក់ អាចត្រូវបានទម្លាក់ចូលក្នុងសមរភូមក្នុងរយៈពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ វិមានក្រឹមឡាំង បានច្រានចោលការអះអាងរបស់លោក Budanov ហើយបាននិយាយថា ខ្លួនត្រូវបានគេព្រមានថា ទីក្រុងគៀវកំពុងទទួលបានការផ្គត់ផ្គង់គ្រាប់បែក ក្នុងបរិមាណដ៏ច្រើន និងការពង្រឹងកងទ័ពនៅតាមព្រំដែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ចាប់ខ្លួនជនជាតិអ៊ុយក្រែន ពីបទធ្វើចារកម្មលើកម្មវិធីអាវុធ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


