ព័ត៌មានអន្ដរជាតិ
ស្រែកច្រៀងបទតុងខ្ពស់ពេក បុរស ចិន ម្នាក់ ប៉ះពាល់សួតធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ
បុរសជនជាតិចិនអាយុ ២៥ ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅ បន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយច្រៀងខារ៉ាអូខេប្រើតុងសម្លេងខ្ពស់ពេក ក្នុងកម្មវិធីខួបកំណើតមិត្តភ័ក្ដិ។

ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ ករណីចម្លែកមួយ របស់យុវជនម្នាក់មកពីទីក្រុង Changsha នៅ ខេត្តហ៊ូណាន ប្រទេសចិន បានរងរបួសធ្ងន់ធ្ងរដល់សួត ដោយសារតែព្យាយាមលើកសំឡេង ពេលច្រៀងខារ៉ាអូខេក្នុងពិធីជប់លៀង។
សេចក្ដីរាយការណ៍ព័ត៌មាន បានបញ្ជាក់ដូច្នេះ បុរសឈ្មោះ Wang Ze បានចូលរួមពិធីជប់លៀងមួយ ដើម្បីអបអរថ្ងៃខួបកំណើតរបស់មិត្តភក្តិ និងព្យាយាមបង្ហាញជំនាញច្រៀងរបស់គាត់ ដោយច្រៀងបទ Guifei Drunken ដែលជាបទចម្រៀង គេស្គាល់ថា ប្រើតុងសំឡេងខ្ពស់។
ខណៈពេលដែលគាត់កំពុងច្រៀង បទដូចដែលបានរៀបរាប់ខាងលើ គាត់មានអារម្មណ៍ឈឺចុកចាប់ក្នុងទ្រូង ដែលជំរុញឲ្យគាត់ឈប់ភ្លាមៗ។ ដំបូងឡើយ គាត់នៅ តែអាចស៊ូទ្រាំនឹងការឈឺចាប់បាន។ ប៉ុន្តែនៅ ថ្ងៃបន្ទាប់ គាត់មានអារម្មណ៍ថប់ដង្ហើមយ៉ាងខ្លាំង រហូតក្រុមគ្រួសារបានបញ្ជូនគាត់ទៅ កាន់មន្ទីរពេទ្យកណ្ដាល Changsha ។
បន្ទាប់ពីត្រូវបានបញ្ជូនទៅ ថតកាំរស្មីអ៊ិច បុរសរូបនោះ ត្រូវបានគេរកឃើញថាមាន pleural effusion ។ ម្យ៉ាងទៀត ពពុះខ្យល់ធំៗបង្កើតឡើងរវាងសួត និងប្រហោងទ្រូង។ ដែលអាចបង្កការគំរាមកំហែងដល់អាយុជីវិត។
វេជ្ជបណ្ឌិតព្យាបាលពន្យល់ ពេលគាត់ច្របាច់សួត ដើម្បីច្រៀងបទចម្រៀងប្រើតុងខ្ពស់។ គាត់បានប្រើកម្លាំងខ្លាំងពេក ដើម្បីធ្វើឲ្យថង់ខ្យល់ក្នុងសួតខាងស្ដាំផ្ទុះ និងបង្កើតជាបំពង់ធំជាង ១សង់ទីម៉ែត្រ នៅ ក្នុងប្រហោងទ្រូង ប្រសិទ្ធភាពនៃមុខងារសួត ត្រូវបានកាត់បន្ថយមកត្រឹម១ ៥ ភាគរយ នៃមុខងារធម្មតា។

Wang Ze ត្រូវទទួលការវះកាត់ ដើម្បីយកចន្លោះខ្យល់ខុសប្រក្រតីនៅ ក្នុងទ្រូងរបស់គាត់ចេញ។ ដែលការវះកាត់បានជោគជ័យ ។ បច្ចុប្បន្ន គាត់ អាចត្រឡប់ទៅ សម្រាកព្យាបាលនៅ ផ្ទះវិញហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


