Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងហូជីមិញ កំពុងប្រកាសអាសន្ន (មានវីដេអូ)

បានផុស

នៅ

មន្ទីរពេទ្យភាគច្រើនត្រូវការអុកស៊ីសែនយ៉ាងហោចណាស់ ១៧០ តោនក្នុងមួយថ្ងៃ ប៉ុន្តែគ្រឿងបរិក្ខារក្នុងទីក្រុងហូជីមិញអាចផ្គត់ផ្គង់បានត្រឹមតែ ១៥០ ប៉ុណ្ណោះ ខណៈចំនួនអ្នកជំងឺកូវីដដែលត្រូវការអុកស៊ីសែនកំពុងកើនឡើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីទីក្រុងបាននិយាយថា ពេលនេះការផលិតអុកស៊ីសែន ១០០ ភាគរយគឺសម្រាប់គោលបំណងឧស្សាហកម្ម ខណៈបច្ចុប្បន្នទីក្រុងហូជីមិញមានគ្រឿងបរិក្ខារចំនួន ៥ ប៉ុណ្ណោះដែលផ្តល់អុកស៊ីសែនវេជ្ជសាស្ត្រប្រហែល ១៥០ តោនក្នុងមួយថ្ងៃ ។

ចំណែកគណៈកម្មាធិការប្រជាជនទីក្រុងបាននិយាយថា បច្ចុប្បន្នកន្លែងព្យាបាលកូវីដបានរាយការណ៍ពីតម្រូវការអុកស៊ីសែន ១៧០ តោនក្នុងមួយថ្ងៃ ខណៈតួលេខព្យាករណ៍អាចនឹងកើនឡើងដល់ ៣៥០ តោនឯណោះក្នុងពេលខាងមុខនេះ ។

ទន្ទឹមនោះក្នុងរយៈពេលថ្មីៗនេះ ជាពិសេសរយៈពេលចាប់តាំងពីដើមខែធ្នូមក មន្ទីរពេទ្យជាច្រើនជួបប្រទះនឹងស្ថានការណ៍ដ៏លំបាកក្នុងការទទួលបានអុកស៊ីសែន ខណៈពេលនេះអ្នកផ្គត់ផ្គង់ក៏បានរាយការណ៍ផងដែរពីករណីដែលមិនមានអុកស៊ីសែនបម្រុងសម្រាប់ស្ថានភាពសង្គ្រោះបន្ទាន់ ។

ដូច្នេះទើបសាលាក្រុងហូជីមិញបានស្នើឲ្យរដ្ឋាភិបាលចាត់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មកាត់បន្ថយបរិមាណអុកស៊ីសែនផ្គត់ផ្គង់សម្រាប់ផលិតកម្មឧស្សាហកម្ម ជាពិសេសដែកថែបក្នុងរយៈពេល ៣ ខែខាងមុខ ដើម្បីធានាប្រភពអុកស៊ីសែនវេជ្ជសាស្ត្រសម្រាប់កន្លែងព្យាបាលជំងឺកូវីដ ។

រហូតមកដល់ពេលនេះ នៅក្នុងរលកឆ្លងកូវីដកំពុងបន្តដែលបានវាយប្រហារប្រទេសវៀតណាមនៅចុងខែមេសា, ទីក្រុងហូជីមិញដែលធ្លាប់ជាចំណុចកណ្តាលផ្ទុះកូវីដបានកត់ត្រាករណីឆ្លងជិត ៤៩៨,០០០ ករណី និងមានអ្នកស្លាប់ ១៩,៤៤១ នាក់ ខណៈអស់រយៈពេលមួយខែមកនេះ បានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារកូវីដខ្ពស់បំផុត ពោលជាមធ្យមប្រហែល ៦០ នាក់ក្នុងមួយថ្ងៃ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ វៀតណាម ​ត្រៀមបន្ត​គម្រោងសាងសង់រោងចក្រ​នុយក្លេអ៊ែរឡើងវិញ ក្រោយផ្អាក ១០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម