Connect with us

ជីវិតកម្សាន្ដ

Sastra Film ព្រមានផ្លូវច្បាប់ ចំពោះសកម្មភាពវាយប្រហារជាប្រព័ន្ធ ដោយចេតនាទុច្ចរិត លើស្នាដៃភាពយន្តខ្លួន

បានផុស

នៅ

នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ផលិតកម្ម សាស្ត្រាហ្វៀម បានចេញសេចក្ដីជូនដំណឹងជាផ្លូវការ ដោយសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពវាយប្រហារជាប្រព័ន្ធនៅលើបណ្ដាញសង្គម ដែលកំពុងប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងតម្លៃនៃស្នាដៃភាពយន្តរបស់ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ ថ្មីៗនេះមានទំព័រ និងគណនីហ្វេសប៊ុកមិនពិត ឬគណនីខ្មោច (Fake/Ghost Accounts) មួយចំនួន បានធ្វើសកម្មភាពជាសាធារណៈក្នុងទម្រង់ Organized Trolling និង Review Bombing ដោយមានចេតនាទុច្ចរិត បំភ្លៃការពិត និងផ្សព្វផ្សាយព័ត៌មានហួសហេតុពាក់ព័ន្ធនឹងគុណភាព និងគុណតម្លៃដើមនៃស្នាដៃភាពយន្ត ដែលកំពុងចាក់បញ្ចាំងនៅតាមរោងភាពយន្តនាពេលបច្ចុប្បន្ន។

សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា មិនត្រឹមតែការរិះគន់ខ្វះមូលដ្ឋានប៉ុណ្ណោះទេ ក្រុមគណនីទាំងនោះក៏បាននិយាយបំផ្លើសអំពីទំនាក់ទំនងរវាង សាស្ត្រា ហ្វៀម និងអ្នកវិភាគភាពយន្តមួយចំនួន ព្រមទាំងប្រើប្រាស់រូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងស្នាដៃរបស់ក្រុមហ៊ុនដោយមិនត្រឹមត្រូវ ក្នុងគោលបំណងបង្កការភាន់ច្រឡំ និងជំរុញឱ្យទស្សនិកជនបាត់បង់ទំនុកចិត្តលើស្នាដៃភាពយន្តខ្មែរ។

ក្រុមហ៊ុន សាស្ត្រា ឯ.ក (សាស្ត្រា ហ្វៀម) បានចាត់ទុកថា ទង្វើទាំងនេះ ជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ភាពត្រឹមត្រូវនៃផលិតកម្ម និងភាពយន្តរបស់ សាស្ត្រា ហ្វៀម ដែលអាចនាំឱ្យចូលជាបទបរិហារកេរ្តិ៍ជាសាធារណៈ ព្រមទាំបានចាត់ទុកអំពើទាំងនេះ ជាការគំរាមកំហែងដល់វិស័យភាពយន្តខ្មែរផងដែរ។

ហេតុនេះ ក្នុងន័យការពារសិទ្ធិស្របច្បាប់ និងថែរក្សាបរិយាកាសល្អសម្រាប់វិស័យភាពយន្ត ក្រុមហ៊ុនបានអំពាវនាវឱ្យបុគ្គល ឬក្រុមដែលពាក់ព័ន្ធ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ។ ក្នុងករណីនៅតែបន្តប្រព្រឹត្ត ក្រុមហ៊ុនបញ្ជាក់ថា នឹងរកវិធានការផ្លូវច្បាប់ឱ្យជួយអន្តរាគមមិនខាន។

ទោះជាយ៉ាងណា Sastra Film ក៏បានបញ្ជាក់ផងដែរថា ខ្លួននៅតែស្វាគមន៍ និងទទួលយករាល់ការរិះគន់បែបស្ថាបនា និងសន្យាបន្តខិតខំផលិតស្នាដៃភាពយន្តដែលមានគុណភាពខ្ពស់ មានគុណតម្លៃ និងផ្ដល់ផលវិជ្ជមានដល់សង្គម ខណៈបន្តគាំទ្រវប្បធម៌នៃការផលិត និងវិភាគភាពយន្តដែលឈរលើសច្ចធម៌ គុណធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម