ព័ត៌មានជាតិ
អ្នកស្រុកអង្គរបន្តជំនាញដូនតា ជួសជុលប្រាសាទតជំនាន់ពីឪពុកដល់កូន
ដោយសារតែទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងប្រជាជននិងប្រាសាទ ការងារជួសជុលប្រាសាទបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានបន្តវេនពីឪពុកទៅកូនពីពលរដ្ឋម្ចាស់ស្រុករស់នៅក្នុងតំបន់អង្គរ។
ទោះបីពលករចំណាស់ៗមួយចំនួនបានចាស់ជរា និងមួយចំនួនបានបាត់បង់ជីវិត ក៏ការងារមរតកដូនតានេះនៅតែមានអ្នកបន្តវេនឥតដាច់។
លោក សោម សុផាន់រ៉ាត់ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ការងារជួសជុលប្រាសាទនៅតំបន់អង្គរ ត្រូវបានផ្ទេរចំណេះដឹងពីអ្នកស្រុករស់នៅក្នុងតំបន់អង្គរបន្តពីមួយជំនាន់ទៅមួយជំនាន់។

លោកអះអាងយ៉ាងដូច្នេះថា «នៅពេលត្រូវការអ្នកជួសជុលប្រាសាទជំនួសពលករចាស់ៗដែលបាត់បង់ទៅ គេមិនជ្រើសរើសយកអ្នកមកពីចម្ងាយដូចជាមកពីភ្នំពេញ ឬបណ្តាខេត្តផ្សេងៗមកធ្វើការងារបន្តនោះទេ គឺការងារនេះត្រូវបន្តទៅកូនចៅ និងសាច់ញាតិរបស់ពលករដែលរស់នៅក្នុងតំបន់នោះស្រាប់ ដែលសបញ្ជាក់ថាកិច្ចការងារនេះគឺជាជំនាញដូនតាពិតប្រាកដ»។
ពលរដ្ឋនៅក្នុងតំបន់អង្គរមានការផ្សារភ្ជាប់ខ្លួននៅក្នុងការថែរក្សាមរតកដូនតា និងមានឫសគល់ជាអ្នកជួសជុលនិងថែរក្សាប្រាសាទបន្តជំនាន់ ហើយអ្នកខ្លះថែមទាំងមានបទពិសោធន៍ធ្វើការតាំងពីសម័យអាណានិគមបារាំងថែមទៀត។
លោក សោម សុផារ៉ាត់ អះអាងថា ទោះបីការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រមានការជឿនលឿន ហើយកិច្ចការជួសជុលប្រាសាទបុរាណមានការចូលរួមពីអ្នកបច្ចេកទេសអន្តរជាតិ ក៏អ្នកទាំងនោះត្រូវតែគោរពជំនាញដូនតារបស់អ្នកស្រុកអង្គរ ដោយផ្អែកលើលក្ខខណ្ឌបច្ចេកទេសនៃការជួសជុលប្រាសាទ ដែលត្រូវបានអនុវត្តបន្តពីបុរាណកាលមក៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


