Connect with us

ជីវិតកម្សាន្ដ

លោក អូលីវ៉ា គង់ ប្រាប់មូលហេតុដែលមានវត្តមានលើកម្រាលព្រំក្រហម Cannes Festival 2026 ៣ថ្ងៃ

បានផុស

នៅ

ក្រោយមានការលើកឡើង និងព្យាយាមបង្អាប់ចំអន់ពីសំណាក់ផ្ទះលេខ២ ពាក់ព័ន្ធនឹងការចូលរួមមហោស្រពភាពយន្ត Cannes Festival 2026 ជុំវិញការទិញសំបុត្រចូលរួមនោះ លោក អូលីវ៉ា គង់ ដែលមហាជនស្គាល់ថាជាអ្នកល្បីក្នុងពិភពច្នៃម៉ូដ បានចេញមកបកស្រាយយ៉ាងច្បាស់អំពីមូលហេតុនៃវត្តមានរបស់លោក ក៏ដូចជាកញ្ញា កុយ អេនណា នៅក្នុងកម្មវិធីលំដាប់អន្តរជាតិមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អូលីវ៉ា គង់ បានឱ្យដឹងថា វត្តមានរបស់លោកនៅ Cannes Festival 2026 មានរយៈពេលដល់ទៅ ៣ថ្ងៃ តាមរយៈការអញ្ជើញផ្សេងៗគ្នា។ ក្នុងនោះ ថ្ងៃទី១ គឺដោយសារផលិតករភាពយន្តជើងចាស់ខ្មែរមួយរូប ដែលទទួលបានការអញ្ជើញពីកម្មវិធីនោះ បានអញ្ជើញលោកឱ្យចូលរួម។ ចំណែកថ្ងៃទី២ លោកទទួលបានជាការអញ្ជើញពីមិត្តភក្តិបរទេសមួយរូប ដោយមានសំបុត្រកិត្តិយសត្រឹមត្រូវ។

ដោយឡែក សម្រាប់ថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ លោកបានបង្ហាញវត្តមានជាមួយកញ្ញា កុយ អេនណា ក្រោមការរៀបចំពី agency និងតាមរយៈអ្នកស្រី អុឹមផាន វណ្ណឌី អគ្គនាយិកាក្រុមហ៊ុនផលិត លក់គ្រឿងអលង្ការ ជាងបាក់ វណ្ណហុង ។ ក្នុងនោះ កុយ អេនណា ចូលរួមក្នុងនាមជាតារាកម្ពុជាតំណាងឱ្យហាងគ្រឿងអលង្ការ «ជាងបាក់វណ្ណហុង» និងស្លៀកឈុត «ផ្កាច់ផ្កាចន្ទ» ដែលជាស្នាដៃច្នៃម៉ូដដោយលោកផ្ទាល់ ។

ជាមួយគ្នានេះ លោកពន្យល់ដែរថា ដ្បិតតែមហោស្រពភាពយន្ត Cannes Festival 2026 មានការលក់សំបុត្រ និងអនុញ្ញាតឱ្យបុគ្គលរូបណាក៏អាចចូលរួមក៏ដោយ ប៉ុន្តែកន្លងមកមានតែពាណិជ្ជករ និងតារាល្បីៗអន្តរជាតិចូលរួម ក្នុងបំណងយកឱកាសនេះ បង្ហាញម៉ាកផលិតផលរបស់ខ្លួនលើកម្រាលព្រំក្រហម តាមរយៈតារាតំណាងរបស់ខ្លួន។ ហេតុនេះ លោកយល់ថា បើកម្ពុជាអាចបង្ហាញខ្លួនក្នុងវេទិកាអន្តរជាតិកាន់តែច្រើន នឹងកាន់តែប្រសើរ ព្រោះបានបង្ហាញមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។

ទន្ទឹមនឹងការបកស្រាយ លោក អូលីវ៉ា គង់ ក៏បានបង្ហាញមោទនភាពចំពោះសាធារណជនកម្ពុជាផងដែរ ដែលបានបង្ហាញសាមគ្គីភាព និងចេញមុខការពារគ្នាទៅវិញទៅមកប្រកបដោយភាពថ្លៃថ្នូរ នៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងការវែកញែករឿងទិញសំបុត្រ។ លោកចាត់ទុកថា នេះជារូបភាពវិជ្ជមានមួយ ដែលបង្ហាញពីការគាំទ្រ និងការឱ្យតម្លៃចំពោះស្នាដៃ និងវត្តមានរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕

សូមស្តាប់ការពន្យល់លម្អិតបន្ថែម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម