Connect with us

កីឡា

កីឡាករម្នាក់​ត្រូវបានដកឈ្មោះពីជម្រើសជាតិបាល់ទះ ជប៉ុន ពាក់ព័ន្ធនឹង​ការ​ប្រើ​ប្រាស់កញ្ឆា

បានផុស

នៅ

សមាគមកីឡាបាល់ទះ ជប៉ុន (JVA) បានប្រកាសដកឈ្មោះកីឡាករ Shunichiro Sato ចេញពីបញ្ជីឈ្មោះជម្រើសជាតិសម្រាប់ការប្រកួតប្រជែងនៅឆ្នាំ ២០២៦ បន្ទាប់ពីអ្នកបាំងបាល់កណ្តាលវ័យ ២៦ ឆ្នាំរូបនេះ ត្រូវបានប៉ូលិស​ចាប់ខ្លួន ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់កញ្ឆា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែឧសភា ឆ្នាំ២០២៦ កីឡាករបាល់ទះជម្រើសជាតិ ជប៉ុន Shunichiro Sato ត្រូវបានប៉ូលិស​ចាប់ខ្លួន ដោយជាប់សង្ស័យប្រព្រឹត្តអំពើខុសច្បាប់ ក្រោយរកឃើញជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់កញ្ឆា។ បច្ចុប្បន្ន ប៉ូលិស​កំពុងបន្តស៊ើបអង្កេត ដើម្បីលាតត្រដាងអំពីការពិត។

សមាគម​បាល់ទះជប៉ុន បានចាត់ទុកបញ្ហានេះជារឿងធ្ងន់ធ្ងរ ហើយបានចេញមុខសូមអភ័យទោស ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងអ្នកគាំទ្រដែលតែងតែគាំទ្រក្រុមកន្លងមក។ គិតត្រឹមថ្ងៃនេះ សមាគម​កីឡា​បាល់ទះ​ជប៉ុន បានដកឈ្មោះ Shunichiro Sato ចេញពីបញ្ជីឈ្មោះជម្រើសជាតិត្រៀមទៅការប្រកួតព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball Nations League នៅខែក្រោយនេះ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Asahi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម