ព័ត៌មានអន្ដរជាតិ
អង់គ្លេសប្រកាសបង្កើនគ្រែសង្គ្រោះបន្ទាន់សម្រាប់កូវីដ៤០០០ទៀត
មន្ទីរពេទ្យនៅប្រទេសអង់គ្លេសបានស្នើបង្កើតទីតាំងសម្រាប់ដាក់គ្រែសង្គ្រោះបន្ទាន់ប្រមាណ៤០០០គ្រែទៀតដើម្បីដោះស្រាយនឹងវីរុសបំប្លែងខ្លួន Omicron ដែលបានកំពុងរាតត្បាតខ្លាំង។

ករណីឆ្លងកូវីដថ្មីបានជាប់កំណត់ត្រាដល់១៨៣០០០នាក់ ខណៈកាលពីថ្ងៃពុធម្សិលមិញមានអ្នកជំងឺកូវីដជាង១ម៉ឺននាក់បានចូលមន្ទីរពេទ្យ។
សេវាសុខភាពជាតិ (NHS) អង់គ្លេសបានបញ្ជាក់ថា ខ្លួនបានកំពុងបង្កើតទីតាំងលក្ខណៈទំហំតូចៗដែលមួយកន្លែងៗអាចដាក់គ្រែបានប្រមាណ១០០គ្រែនៅតាមមន្ទីរពេទ្យ៨ទូទាំងប្រទេស។
សេវាសុខភាពនិយាយថា ខ្លួនបានស្នើសុំរកកន្លែងទំនេរដែលអាចដាក់គ្រែបានដូចជាកន្លែងហាត់ប្រាណ ឬកន្លែងបង្រៀនជាដើម។ អ្នកគ្រប់គ្រង NHS មានគោលបំណងរៀបចំកន្លែងដែលអាចដាក់គ្រែឲ្យបានដល់៤០០០គ្រែ ដោយសារតម្រូវការកំពុងកើនឡើងដែលអាចចាប់ផ្តើមឲ្យបានសប្តាហ៍នេះ។
វិធីសាស្ត្រថ្មីនឹងស្នើសុំឲ្យបង្កើនសមត្ថភាពដែលជាទីតាំងមន្ទីរពេទ្យនៅផ្ទាល់ដីងាយស្រួលដល់បុគ្គលិកចេញចូល ចុះឡើងធ្វើការពីកន្លែងថ្មី និងកន្លែងចាស់ ហើយស្ថិតនៅជិតនឹងអ្នកជំងឺសង្គ្រោះបន្ទាន់។

ការប្រកាសបង្កើតទីកន្លែងសង្គ្រោះបន្ទាន់ធ្វើឡើង បន្ទាប់ពីមានទិន្នន័យថ្មីដែលអ្នកឆ្លងប្រមាណ១០៤៦២នាក់បានចូលមន្ទីរពេទ្យកាលពីថ្ងៃពុធម្សិលមិញ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


