Connect with us

ព័ត៌មានអន្ដរជាតិ

កិច្ច​ពិភាក្សា​រវាង​លោក​ បៃដិន និង​ ពូទីន​ តឹង​តែង​ខ្លាំង

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន និង​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន ក្នុង​ជំនួប​ពិភាក្សា​គ្នា​​តាម​ទូរសព្ទ​នៅ​​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមាន​គ្នា​ទៅ​វិញ​ទៅ​មកជុំ​វិញ​ភាព​តាន​តឹង​នៅ​អ៊ុយក្រែន ប៉ុន្តែ​​មាន​សុទិដ្ឋិនិយម​មួយ​ចំនួន​ដែល​កិច្ច​ពិភាក្សា​ការ​ទូត​នា​ខែ​មករា​ខាង​មុខ​អាច​នឹង​ជួយ​បន្ថូរ​បន្ថយ។

ក្នុង​ជំនួប​តាម​​ទូរសព្ទ​​រយៈ​ពេល​៥០​នាទី កិច្ច​សន្ទនា​លើក​ទី​២​របស់​មេ​ដឹក​នាំ​កំពូល​ទាំង​ពីរ លោក បៃដិន​ បានលើក​ឡើង​ថា លោក​ត្រូវ​ការ​ឃើញ​រុស្ស៊ី​បន្ថយ​ការ​បង្កើត​​កម្លាំង​យោធា​នៅ​ព្រំ​ដែន​ជិត​អ៊ុយ​ក្រែន ខណៈ​លោក ពូទីន លើក​ឡើង​ថា ការគំរាម​កំហែង​​ទណ្ឌកម្ម​របស់​ទី​ក្រុង​វ៉ាស៊ីតោន និង​សម្ព័ន្ធ​មិត្ត​អាច​នាំ​ឲ្យ​បែក​បាក់​ទំនាក់​ទំនង​។ ការ​ហៅ​​ទូរសព្ទ​​នេះ​ស្នើ​ឡើង​ដោយ​លោក ពូទីន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីសេតវិមាន​ទទួល​បន្ទុក​សារព័ត៌មាន​ លោក​ស្រី Jen Psaki បានឲ្យ​ដឹង​ថា ៖«លោក​ប្រធានាធិបតី បៃដិន បាន​រំលឹក​ឡើង​វិញពី​វឌ្ឍនភាព​សំខាន់​ៗ​​នៅ​ក្នុង​កិច្ច​សន្ទនា​ទាំង​នោះ​អាច​កើត​​បរិយាកាស​ថយ​ចុះ​ជាង​កើន​ឡើង»។

មន្ត្រី​ទទួល​បន្ទុក​នៅ​វិមាន​ក្រឹមឡាំង លោក Yuri Ushakov ​បាន​និយាយ​ថា ការ​ហៅ​​ទូរសព្ទ​នេះ​បាន​បង្កើត​ជា​គោល​ដ៏​ល្អ​សម្រាប់​កិច្ច​ពិភាក្សា​នា​ពេល​អនាគត។

ការ​ផ្លាស់​ប្តូរ​សំដី​របស់​មេ​ដឹក​នាំ​ទាំង​ពីរបាន​កំណត់​ដំណាក់​កាល​សម្រាប់​​ការ​ជួប​គ្នា​កម្រិត​ទាប​រវាង​ប្រទេស​ទាំង​ពីរ​ ក្នុង​នោះ​​មាន​ជំនួប​សន្តិសុខ​អាមេរិក-រុស្ស៊ី​ថ្ងៃ​ទី​៩-១០ ខែ​មករា បន្ទាប់​មក​​ជំនួបរុស្ស៊ី-ណាតូ​ថ្ងៃ​ទី​១២ ខែ​មករា ហើយការ​ធ្វើ​សន្និសីទ​ធំ​​​មាន​​នៅ​ទី​ក្រុង​មូស្គូ វ៉ាស៊ីនតោន និង​ប្រទេស​អឺរ៉ុប​ផ្សេង​​ទៀត​ថ្ងៃ​ទី​១៣ ខែ​មករា។

ទោះ​ជា​មាន​កិច្ច​ពិភាក្សា​ការ​ទូត ក៏​ទំហំ​នៃ​ការ​ពិភាក្សា​​នេះ​​ត្រូវ​បាន​មន្ត្រី​របស់​ប្រទេស​ទាំង​ពីរ​ចាត់​ទុក​ថា ​ធ្ងន់​ធ្ងរ។ គ្មាន​ភាគី​ណា​មួយ​បញ្ជាក់​លំអិត​ពី​វឌ្ឍនភាព​សំខាន់​ឆ្ពោះ​ទៅ​រក​ដំណោះ​ស្រាយ​ឡើយ។

សម្រាប់​អាមេរិក លោក បៃដិន បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​គំរាម​ដាក់​ទណ្ឌកម្ម​មិន​ធ្លាប់​របស់​លោក​​អាច​កើត​មាន​​ ប្រសិន​បើ​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន។

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ម្នាក់​និយាយ​ថា ៖«លោក បៃដិន បាន​ដាក់​ចេញ​​ផ្លូវ​ពីរ»​ក្នុង​នោះ​មាន​ការ​ទូត​។

«​ផ្លូវ​មួយ​ទៀត​គឺ​ជាផ្លូវ​ដែល​ផ្តោត​លើ​ការ​ទប់​ស្កាត់​​រួម​ទាំង​ការ​ចំណាយ​ និង​ផល​វិបាក​ធ្ងន់​ធ្ងរ​ ប្រសិន​បើ​រុស្ស៊ី​បន្ត​លុក​លុយ​លើ​អ៊ុយក្រែន»។

ជំនួយ​ការ​និយាយ​ថា លទ្ធភាព​អាច​រាប់​បញ្ចូល​ទាំង​វិធាន​ការ​ដែល​អាច​កាត់​ផ្តាច់​​ទំនាក់​ទំនងរុស្ស៊ី​​ប្រកប​ដោយ​ប្រសិទ្ធភាព​ពី​សេដ្ឋកិច្ច​សកល និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ខណៈ​មាន​ការ​បំពាក់​អាវុធ​បន្ថែម​ទៀត អង្គការសន្ធិសញ្ញាអាត្លង់ទិក​ខាង​ជើង​ សម្ព័ន្ធយោធាអឺរ៉ុប។

ចំណែក លោក Ushakov បាន​និយាយ​ថា ៖«លោក​ ពូទីន បាន​ឆ្លើយ​តប​វិញ​ភ្លាម​ៗ​ដា ទណ្ឌកម្ម​ណា​មួយ​ពេល​ឥឡូវ​នេះ ឬ​ពេល​ក្រោយ​អាច​នាំ​ឲ្យ​បែក​បាក់​ទំនាក់​ទំនង​ទាំង​ស្រុង​រវាង​ប្រទេស​ទាំង​ពីរ»។

លោក​បន្ថែម​ថា ៖«ប្រធានាធិបតី​របស់​យើង​ក៏​បាន​លើក​ឡើង​​ដែរ​ថា វា​អាច​នឹង​ក្លាយ​ជា​កំហុស​មួយ​ដែល​​អ្នក​ជំនាន់​ក្រោយ​របស់​​យើង​អាច​ឃើញ​ថា កំហុស​​ដ៏​​ធំ​មួយ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម