ព័ត៌មានអន្ដរជាតិ
កាត់ទោសប្រហារជីវិត បុរសចិន បោះកូនខ្លួនទម្លាក់ពីអគារកម្ពស់១៥ជាន់ ព្រោះមិត្តស្រីមិនត្រូវការកូនចុង
បុរសជាឪពុកនិងមិត្តស្រី ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសចិន បន្ទាប់ពីបោះកូនពីរនាក់របស់ខ្លួនចុះពីអគារផ្ទះល្វែងកម្ពស់១៥ជាន់ ដោយសារតែមិត្តស្រីថ្មីមិនចង់បានកូនរបស់នារីផ្សេង។

ក្មេងតូចទាំងពីរនាក់ បានធ្លាក់ពីប្លុកអគារក្នុងទីក្រុង Chongqing ប្រទេសចិន កាលពីថ្ងៃទី២ ខែវិច្ឆិកាឆ្នាំមុន។
កូនស្រីរបស់លោក Zhang Bo ឈ្មោះ Zhang Ruixue អាយុ២ឆ្នាំ បានស្លាប់ភ្លាមៗ ខណៈដែលកូនប្រុសឈ្មោះ Zhang Yangrui អាយុ១ឆ្នាំបានស្លាប់ដោយសាររបួស។

បុរសជាឪពុកអាយុ២៧ ឆ្នាំបានជួបមិត្តស្រី Ye Chengchen ដោយមានបំណងរៀបការជាមួយ ប៉ុន្តែនាងបដិសេធដោយសារតែគាត់មានកូនរួចទៅហើយ ហើយឪពុកម្តាយរបស់នាងក៏បដិសេធដែរ។
មិត្តស្រីរបស់គាត់បានដាក់សម្ពាធឲ្យគាត់កម្ចាត់កូនៗ ហើយក្នុង Video Chat មិត្តស្រីបានអារ ដៃ របស់ខ្លួនដើម្បីបង្ហាញពីការខកចិត្ត ដែលមិនអាចចាប់ផ្តើមគ្រួសារថ្មីជាមួយគាត់បាន។

បន្ទាប់មក បុរសជាឪពុក បានបោះកូនទាំងពីរចេញតាមបង្អួច មុននឹងរត់ចុះមកក្រោម ដើម្បីបង្ហាញការសោកសៅចំពោះរឿងដែលបានកើតឡើង ។ គាត់ក៏ត្រូវបានគេឃើញ ធ្វើជាបោកក្បាលទៅនឹងជញ្ជាំង ហើយយំខ្លាំងផងដែរ។
គាត់ប្រាប់គេថា កូនៗធ្លាក់ចេញតាមបង្អួច នៅពេលគាត់កំពុងគេង ហើយគាត់បានភ្ញាក់ឡើងដោយសារតែមនុស្សស្រែកខ្លាំងនៅជាន់ក្រោមបន្ទាប់ពីប្រទះឃើញសពកូន។

Zhang បានចាប់ផ្តើមទំនាក់ទំនងជាមួយ Ye នៅពេលគាត់កំពុងមានប្រពន្ធ ហើយគាត់បានលែងលះជាមួយប្រពន្ធដើមឈ្មោះ Meilin នៅពេលក្រោយ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ឪពុកបានសារភាពថា គាត់ និង Ye បានរៀបគម្រោងសម្លាប់កូនៗ ដើម្បីពួកគេអាចចាប់ផ្តើមគ្រួសារថ្មីដោយគ្មានកូនពីប្រពន្ធដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ គ្រប់គ្នាស្ទើរតែមិនជឿថា ម្ដាយចុងធ្វើដល់ថ្នាក់នេះ ក្រោយឃើញរូបមួយសន្លឹក
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


