Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​គ្រោង​ទិញ​យន្តហោះ​ចម្បាំងបំបាំង​កាយ​ទំនើប​បំផុត​ F-35​ ពី​អាមេរិក

បានផុស

នៅ

កង​ទ័ពជើង​អាកាសថៃកំពុងសម្លឹងមើលការទិញយន្តហោះ​បំបាំង​កាយ​ F-35​ ផលិត​ដោយ​សហរដ្ឋអាមេរិក​ចំនួន​​៨​គ្រឿង ដែល​ប្រភេទ​យន្តហោះ​ចម្បាំង​ទំនើប​បំផុត​ក្នុង​ពិភព​លោក​ដើម្បី​បង្កើន​សមត្ថភាព​ការពារ​ជាតិ​របស់​ខ្លួន។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​អគ្គមេ​បញ្ជាការលោក Napadej Dhupatemiya។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Napadej ​បាន​និយាយ​ថា​ កង​ទ័ព​ជើង​អាកាស​ត្រូវ​ការ​យន្តហោះ​ចម្បាំង​ថ្មី​ ដោយ​សារ​យន្តហោះ​ចម្បាំង​ប្រភេទ​ F-5 និង F-16 ​មាន​អាយុ​កាល​​ច្រើន បន្ទាប់​ពី​​ប្រើ​ប្រាស់​​ជាង​៣០​ឆ្នាំ​ហើយ។ ដោយ​សារ​​កាន់​តែ​ចាស់ ការ​ថែទាំ​ក៏​​ចំណាយ​ប្រាក់​ច្រើន ហើយ​ក៏​ការ​ប្រើ​ប្រាស់​ទំនង​ជា​អាច​កើត​មាន​ហានិភ័យ​ទៀត។

លោក​បាន​ឲ្យ​ដឹង​ថា យន្តហោះ​ចម្បាំងបំបាំង​កាយ​ F-35 ​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក Lockheed Martin ​ជា​ជម្រើស​ល្អ​បំផុត​នា​​​ឥឡូវ​នេះ​ដែល​តម្លៃ​បាន​ធ្លាក់​មក​ត្រឹម​៨២​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រឿង​ចុះ​ពី​តម្លៃ​១៤២​លាន​ដុល្លារ​​អាមេរិក​ក្នុង​​មួយ​គ្រឿង​នៅ​ពេលប្រភេទ​ម៉ូដែល​​ចេញ​ដំបូង​​ត្រូវ​ប៉ាន់ក្នុង​ទី​ផ្សារ។

លោក Napadej ឲ្យ​ដឹង​ថា យន្តហោះ​ចម្បាំង​ថ្មី Saab Gripen ដែល​ផលិត​នៅ​ប្រទេស​ស៊ុយអែត​តម្លៃ​៨៥​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង​ក៏​ជា​ផលិត​ផល​របស់ក្រុម​ហ៊ុន Lockheed Martin។ វា​អាស្រ័យ​លើ​ការ​ចចារ ​ដែល​ក្នុង​មួយ​គ្រឿង​ៗ​អាច​ចុះ​តម្លៃ​ក្រោម​៧០​លាន​ដុល្លារ​អាមេរិក។

លោក Napadej បន្ត​ថា គម្រោង​ថវិកា​ទិញ​យន្តហោះ​ចម្បាំង​ F-35 ​នឹង​ស្ថិត​នៅក្នុង​គម្រោង​ឆ្នាំ​២០២៣​ដែល​ចាប់​ផ្តើម​ពី​ខែ​តុលា ហើយ​កង​ទ័ព​ជើង​អាកាស​បាន​ត្រៀម​ខ្លួន​ឆ្លើយ​សំនួរ​ទាំង​អស់ ប្រសិន​បើ​ត្រូវ​ការ​ធ្វើ​សន្និសីទ​កាសែត​ស្តីពី​ការ​ទិញ។

យោង​តាម​លោក Napadej ថា កង​ទ័ព​ជើង​អាកាសនឹង​មិន​ទិញ​អាវុធ​ទេ ប៉ុន្តែ​កំពុង​អនុវត្ត​សន្តិសុខ​ដើម្បី​ការពារ​មនុស្ស និង​ផល​ប្រយោជន៍​ជាតិ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម